ព្រះត្រៃបិដក ភាគ ៥៦

 ​ចុះ​អំពើអាក្រក់​ ​ដែល​នាង​បាន​ធ្វើ​ហើយ​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​នោះ​ ​តើ​ដូចម្តេច​ ​នាង​ឃ្លាត​អំពី​មនុស្សលោក​នេះ​ ​ទៅកាន់​បេតលោក​ ​ព្រោះ​វិបាក​នៃ​កម្ម​ដូចម្តេច​។​
 ខ្ញុំ​ជា​ស្រី​កាច​ ​(​ឆ្នាស់​)​ ​បាន​ពោល​ផរុសវាទ​ ​ជា​ស្រី​ឫស្យា​ ​កំណាញ់​ ​អួតអាង​ ​ខ្ញុំ​នោះ​ ​បាន​ពោល​ពាក្យ​អាក្រក់​ ​ទើបបាន​ឃ្លាត​អំពី​មនុស្សលោក​នេះ​ ​ទៅកាន់​បេតលោក​។​ ​
 ពិតមែនហើយ​ ​យើង​បានដឹង​ថា​ ​នាង​ជា​ស្រីឆ្នាស់​ ​យើង​សូម​សួរ​នាង​ ​អំពី​ហេតុ​ដទៃទៀត​ ​ចុះ​នាង​មានខ្លួន​ប្រាណ​ប្រឡាក់​ដោយ​អាចម៍ដី​ ​ព្រោះ​កម្ម​ដូចម្តេច​។​
 នាង​បាន​លុបលាង​ក្បាល​រួចហើយ​ ​មាន​សំពត់​ដ៏​ស្អាត​ប្រដាប់​ហើយ​ ​ខ្លួន​យើង​សោត​ ​ក៏​ប្រដាប់​តាក់តែងដោយ​គ្រឿងអលង្ការ​ដ៏​ក្រៃលែង​ជាង​នាង​ ​កាល​ខ្ញុំ​នោះ​ ​កំពុង​សម្លឹង​មើល​ ​នាង​ក៏​ពោល​ចរចា​នឹង​ស្វាមី​ ​ក្នុង​លំដាប់នោះ​ ​ខ្ញុំ​មាន​សេចក្តី​ឫស្យា​ពេក​ណាស់​ ​ខ្ញុំ​មាន​សេចក្តី​ក្រោធ​កើតឡើង​ ​ត​អំពី​នោះ​ ​ខ្ញុំ​ក៏​ប្រវាយ​ក​អាចម៍ដី​ទៅ​រោយ​ដាក់​នាង​ ​ដោយ​អាចម៍ដី​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​ទើប​មានខ្លួន​ប្រឡាក់​ដោយ​អាចម៍ដី​ ​ព្រោះ​វិបាក​នៃ​កម្ម​នោះ​ឯង​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636866406267150819
ទៅកាន់ទំព័រ៖