ព្រះត្រៃបិដក ភាគ ៥៦

 ​ពិតមែនហើយ​ ​យើង​ដឹង​ថា​ ​នាង​បាន​រោយ​អាចម៍ដី​ដាក់​យើង​ ​តែ​យើង​សូម​សួរ​នាង​អំពី​ហេតុ​ដទៃទៀត​ ​ចុះ​នាង​ត្រូវ​រោគ​កមរមាស់​បៀតបៀន​ ​ដោយ​កម្ម​អ្វី​។​ ​
 យើង​ទាំងពីរ​នាក់​ ​បាន​ចូល​ទៅកាន់​ព្រៃ​ ​ដើម្បី​រក​ថ្នាំ​ ​ចំណែក​នាង​បាន​យក​ថ្នាំ​មក​ ​ឯខ្ញុំ​បាន​នាំ​យក​ខ្ញែម​ក​វិញ​ ​កាលបើ​នាង​មិនដឹង​ ​ខ្ញុំ​ក៏​រោយ​ខ្ញែ​លើ​ដំណេក​របស់​នាង​ ​ព្រោះហេតុនោះ​ ​រាងកាយ​របស់ខ្ញុំ​ ​ទើបត្រូវ​រោគ​កមរមាស់​បៀតបៀន​ ​ព្រោះ​វិបាក​នៃ​កម្ម​នោះ​ឯង​។​ ​
 ពិតមែនហើយ​ ​យើង​បានដឹង​ថា​ ​នាង​បាន​រោយ​ ​(​ខ្ញែ​)​ ​លើ​ដំណេក​របស់​យើង​ ​តែ​យើង​សូម​សួរ​នាង​អំពី​ហេតុ​ដទៃទៀត​ ​ចុះ​នាង​មាន​កាយ​អាក្រាត​ ​ដោយ​កម្ម​អ្វី​។​
 មានការ​ប្រជុំ​មិត្តសំឡាញ់​ ​និង​ជួបជុំ​ពួក​ញាតិ​ ​គេ​បាន​ហៅ​នាង​ ​ព្រមទាំង​ស្វាមី​ ​តែ​ខ្ញុំគេ​មិន​ហៅ​ ​កាលបើ​នាង​មិនបាន​ដឹង​ ​ខ្ញុំ​ក៏​លួច​យក​សំពត់​នាង​ទៅ​លាក់​ ​ហេតុ​នោះ​ ​ខ្ញុំ​ទើប​មាន​រាងកាយ​អាក្រាត​ ​ព្រោះ​វិបាក​នៃ​កម្ម​នោះ​ឯង​។​ ​
 ពិតមែនហើយ​ ​យើង​ដឹង​ថា​ ​នាង​បាន​លួច​សំពត់​របស់​យើង​ទៅ​លាក់​ ​យើង​សួរ​នាង​អំពី​ហេតុ​ដទៃទៀត​ ​ចុះ​រាងកាយ​របស់​នាង​ ​មាន​ក្លិនស្អុយ​ដូច​ក្លិន​លាមក​ ​ព្រោះ​កម្ម​អ្វី​។​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636866406604180096
ទៅកាន់ទំព័រ៖