ព្រះត្រៃបិដក ភាគ ៥៦

 ​ខ្ញុំ​បាន​លួច​យក​នូវ​គ្រឿងក្រអូប​ ​ផ្កាកម្រង​ ​និង​គ្រឿង​លាប​ដ៏​មាន​ដំ​ឡៃ​របស់​នាង​ ​ទៅ​ចោល​ក្នុង​រណ្ដៅ​លាមក​ ​ខ្ញុំ​បាន​ធ្វើអំពើ​អាក្រក់​នោះ​ ​ហេតុ​នោះ​ ​បាន​ជា​ខ្ញុំ​មាន​ក្លិនស្អុយ​ ​ដូច​ក្លិន​លាមក​ ​ព្រោះ​ហេតុ​វិបាក​នៃ​កម្ម​នោះ​ឯង​។​ ​
 ពិតមែនហើយ​ ​យើង​បានដឹង​ហើយ​ថា​ ​នាង​បាន​ធ្វើអំពើ​អាក្រក់​នោះ​ ​យើង​សូម​សួរ​នាង​អំពី​ហេតុ​ដទៃទៀត​ ​ចុះ​នាង​ជា​ស្រី​ទុគ៌ត​ ​ព្រោះ​វិបាក​នៃ​កម្ម​អ្វី​។​
 កាល​យើង​ទាំងពីរ​នាក់​ ​មានទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ស្មើគ្នា​ ​កាល​ទេយ្យធម៌​មាន​ ​ខ្ញុំ​ក៏​មិនបាន​ធ្វើ​ទីពឹង​ដើម្បី​ខ្លួន​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​ជា​ស្រី​ទុគ៌ត​ ​ដោយ​វិបាក​នៃ​កម្ម​នោះ​ឯង​។​
 នាង​ឯង​បាន​ស្ដី​ឲ្យ​ខ្ញុំ​ថា​ ​នាង​កុំ​សេព​អំពើអាក្រក់​ ​ដ្បិតថា​ ​សុគតិ​ ​មិនមែន​បាន​ដោយ​ងាយ​ ​ព្រោះ​បាបកម្ម​ឡើយ​។​ ​នាង​បាន​កំហែង​យើង​ដោយ​ផ្លូវខុស​ ​ទាំង​បាន​ឫស្សា​យើង​ ​នាង​ចូរ​មើលចុះ​ ​វិបាក​នៃ​អំពើអាក្រក់​ ​ប្រាកដ​យ៉ាងណា​ ​(​អំពី​មុន​)​ ​ខ្ញុំស្រី​ទាំងឡាយ​ក្នុង​ផ្ទះ​នោះ​ ​និង​គ្រឿងប្រដាប់​ប្រដា​នោះ​ឯង​ ​ជា​របស់ខ្ញុំ​ក៏​មាន​ ​(​ឥឡូវនេះ​)​ ​របស់​ទាំងអស់​នោះ​ ​ក៏បាន​ទៅ​អ្នកដទៃ​ប្រើប្រាស់​ ​ទ្រព្យ​ទាំងឡាយ​ ​ក៏​ជា​របស់​មិន​ទៀង​ ​ឥឡូវនេះ​ ​(​កុដុម្ពី​ក៍​)​ ​ជា​បិតា​របស់ខ្ញុំ​ ​ត្រឡប់​អំពី​ផ្សារ​មក​ផ្ទះ​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636866406939399270
ទៅកាន់ទំព័រ៖