ព្រះត្រៃបិដក ភាគ ៥៦

​ធ្វើ​ដូចម្ដេច​ ​កុដុម្ពី​ក៍​ ​នឹង​ឲ្យ​ទេយ្យធម៌​តិចតួច​ដល់​នាង​ ​នាង​កុំអាល​ទៅ​អំពី​ទីនេះ​ឡើយ​។​
 ខ្លួនខ្ញុំ​ជា​ស្រី​អាក្រាត​ ​មាន​រូបរាង​អាក្រក់​ក្រៃពេក​ ​ជា​ស្រី​ស្គម​ ​មានខ្លួន​រវាម​ទៅ​ដោយ​សរសៃ​ ​នេះ​ជា​កេរ្ដិ៍​ខ្មាស​របស់​ស្រី​ទាំងឡាយ​ ​កុំ​ឲ្យ​កុដុម្ពី​ក៍​ ​ជា​បិតា​នាង​ ​មកឃើញ​ខ្ញុំ​ឡើយ​។​
 បើ​ដូច្នោះ​ ​ខ្ញុំ​គួរឲ្យ​អ្វី​ដល់​នាង​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​នឹង​ធ្វើ​ឧបការៈ​អ្វី​ដល់​នាង​ ​ដ៏​ជាហេតុ​ឲ្យ​នាងស​ម្រេច​ដោយ​សេចក្ដីប្រាថ្នា​ទាំងពួង​ ​ដល់​នូវ​សេចក្ដីសុខ​។​
 នាង​ចូរ​និមន្ត​ភិក្ខុ​ ​៨​ ​រូប​ ​គឺ​ ​ភិក្ខុ​ ​៤​ ​រូប​អំពី​សង្ឃ​ ​ភិក្ខុ​ ​៤​ ​រូប​ទៀត​ ​អំពី​បុគ្គល​ ​ឲ្យ​ឆាន់​ ​ហើយ​ឧទ្ទិស​នូវ​ទក្ខិណាទាន​ដល់​ខ្ញុំ​នោះ​ ​ជាហេតុ​ឲ្យ​ខ្ញុំ​សម្រេចសេចក្ដី​ប្រាថ្នា​ទាំងពួង​ ​ដល់​នូវ​សេចក្ដីសុខ​។​
 នាង​តិ​ស្សា​ ​បាន​ទទួលពាក្យ​នាង​មត្តា​ប្រេត​ថា​ ​សាធុ​ ​ហើយ​ទើប​និមន្ត​ភិក្ខុ​ ​៨​ ​រូប​ឲ្យ​ឆាន់​រួចហើយ​ ​ឲ្យ​ស្លៀកដណ្ដប់​ដោយ​សំពត់​ទាំងឡាយ​ ​ហើយ​ឧទ្ទិស​ទក្ខិណាទាន​ ​ដល់​នាង​មត្តា​ប្រេត​នោះ​។​ ​វិបាក​ក៏​កើតឡើង​ ​ក្នុង​លំដាប់​ដែល​ឧទ្ទិស​ហើយ​ ​ភោជនាហារ​ ​សំពត់​ស្លៀកដណ្ដប់​ ​និង​ទឹកផឹក​ ​ក៏​កើតឡើង​ ​នេះ​ជា​ផល​នៃ​ទក្ខិណាទាន​ ​លំដាប់នោះ​ ​នាង​ប្រេត​ជា​ស្រី​ស្អាត​ ​មាន​គ្រឿង​ស្លៀកពាក់​ស្អាត​ ​ទ្រទ្រង់នូវ​សំពត់​ដ៏​ឧត្ដម​ ​ជាង​សំពត់​ដែល​កើត​ក្នុង​ដែន​កាសី​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636866407259407573
ទៅកាន់ទំព័រ៖