ព្រះត្រៃបិដក ភាគ ៥៦

​មាន​គ្រឿង​វត្ថាភរណៈ​ដ៏​វិចិត្រ​ ​ទើបបាន​ចូល​ទៅ​រក​នាង​តិ​ស្សា​ជា​ស្រី​រួម​ប្ដី​។​
 (​នាង​តិ​ស្សា​សួរ​ថា​)​ ​ម្នាលនាង​ទេវធីតា​ ​នាង​មាន​សម្បុរ​ដ៏​រុងរឿង​ដោយ​រស្មី​ ​មក​ឋិតនៅ​ ​ភ្លឺស្វាង​ទួទៅ​សព្វ​ទិស​ទាំងឡាយ​ ​ដូច​ផ្កាយព្រឹក​ ​សម្បុរ​របស់​នាង​ប្រាកដ​ដូច្នោះ​ ​ដោយហេតុ​ដូចម្ដេច​ ​ផល​នៃ​សុចរិត​ ​សំរេច​ដល់​នាង​ក្នុង​ទីនេះ​ ​ដោយហេតុ​ដូចម្ដេច​ ​បាន​ជា​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​ពេញចិត្ត​កើតឡើង​ដល់​នាង​ ​
 ម្នាលនាង​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​យើង​សូម​សួរ​នាង​ ​នាង​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុញ្ញកម្ម​ដូចម្ដេច​ ​នាង​ជា​ទេវធីតា​ ​មាន​អានុភាព​ភ្លឺផ្លេក​យ៉ាងនេះ​ ​ដោយ​បុញ្ញកម្ម​ដូចម្ដេច​ ​បាន​ជា​នាង​មាន​អានុភាព​ដ៏​រុងរឿង​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺ​សព្វ​ទិស​។​
 (​នាង​មត្តា​ប្រេត​ ​តប​ថា​)​ ​កាល​អំពី​មុន​ ​នាង​ឈ្មោះ​តិ​ស្សា​ ​ខ្លួនខ្ញុំ​ឈ្មោះ​មត្តា​ ​ជា​ស្រី​រួម​ប្ដី​របស់​នាង​ ​បាន​ធ្វើ​នូវ​អំពើអាក្រក់​ ​ទើបបាន​ឃ្លាត​អំពី​មនុស្សលោក​នេះ​ ​ទៅកាន់​បេតលោក​ ​ខ្ញុំ​ត្រេកអរ​ដោយ​ទាន​របស់​នាង​ ​ដែល​បាន​ឲ្យហើយ​ ​ទើប​មិន​មាន​ភ័យ​ក្នុង​ទីណា​ឡើយ​។​ ​ម្នាល​ប្អូន​ ​ចូរ​នាងរស់​នៅ​អស់​កាលយូរ​ ​ព្រមដោយ​ពួក​ញាតិ​ទាំងអស់​ចុះ​ ​ម្នាលនាង​ល្អ​ ​ចូរ​នាង​ខំ​ប្រព្រឹត្ត​ធម៌​ ​ខំ​ឲ្យ​ទាន​ក្នុង​លោក​នេះ​ ​នឹង​ ​(​ចូល​ទៅកាន់​ឋានសួគ៌​)​ ​ដែល​មិន​មាន​សោក​ ​មិន​មាន​ធូលី​ ​ជាទី​នៅ​នៃ​វសវត្តី​ទេវរាជ​ទាំងឡាយ​។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636866407596696865
ទៅកាន់ទំព័រ៖