ព្រះត្រៃបិដក ភាគ ៥៦

​ពុំ​នោះ​សោត​ទេ​ ​ពួក​ទន្សាយ​ដទៃ​ ​ដែល​ត្រាច់​ស៊ី​ស្មៅ​ក្នុង​ព្រៃ​ក៏​មាន​ ​យើង​នឹង​នាំ​យក​ទន្សាយ​ទាំងនោះ​មក​ឲ្យ​អ្នក​ ​តើ​អ្នក​ចង់បាន​ទន្សាយ​ដូចម្ដេច​។​ ​
 ​ទន្សាយ​ទាំងឡាយ​ណា​ ​ដែល​អាស្រ័យ​នៅ​លើ​ផែនដី​ ​ខ្ញុំ​ព្រះអង្គ​មិន​ប្រាថ្នា​ចង់បាន​ទន្សាយ​ទាំង​នុ៎ះ​ទេ​ ​ខ្ញុំ​ព្រះអង្គ​ ​ប្រាថ្នា​ចង់បាន​តែ​ទន្សាយ​អំពី​ដួង​ព្រះ​ចន្រ្ទ​ ​បពិត្រ​ព្រះអង្គ​មាន​ព្រះកេសា​ខ្មៅ​ ​សូម​ព្រះអង្គ​នាំ​យក​ទន្សាយ​នោះ​មក​ឲ្យ​ខ្ញុំ​។​
 ម្នាល​កនិដ្ឋ​ជា​ញាតិ​ ​អ្នកនោះ​នឹង​ក្ស័យជីវិត​ដ៏​ថ្លៃថ្លា​ ​អ្នក​ប្រាថ្នា​របស់​ដែល​មិន​គួរ​ប្រាថ្នា​ ​ព្រោះ​អ្នក​ប្រាថ្នា​ទន្សាយ​អំពី​ដួង​ព្រះ​ចន្រ្ទ​។​
 បពិត្រ​ព្រះអង្គ​មាន​ព្រះកេសា​ខ្មៅ​ ​បើ​ព្រះអង្គ​ទ្រង់​ជ្រាប​យ៉ាងនេះ​ហើយ​ ​គួរតែ​ព្រះអង្គ​ប្រៀនប្រដៅ​អ្នកដទៃ​បាន​ ​ចុះ​ក្នុងថ្ងៃនេះ​ ​ហេតុ​ដូចម្ដេច​ ​បាន​ជា​ព្រះអង្គ​ ​ទ្រង់ព្រះ​កន្សែង​ ​នឹង​បុត្ត​ដែល​ធ្វើ​មរណកាល​ក្នុង​កាលមុន​។​ ​(​ពាក្យ​ថា​)​ ​បុត្ត​របស់​យើង​កើតមក​ហើយ​ ​កុំ​ស្លាប់​ទៅវិញ​ ​ពាក្យ​នោះ​ ​មនុស្ស​ ​និង​ទេវតា​មិនដែល​បានឮ​ ​បាន​ស្ដាប់​ឡើយ​ ​ព្រះអង្គ​គប្បី​បាន​នូវ​របស់​ដែល​មិន​ត្រូវ​បាន​អំពី​ទីណា​ ​បពិត្រ​ព្រះអង្គ​មាន​ព្រះកេសា​ខ្មៅ​ ​ព្រះអង្គ​ទ្រង់​សោយសោក​ចំពោះ​បុគ្គល​ដែល​ទៅកាន់បរលោក​ហើយ​ធ្វើអ្វី​ ​ព្រះអង្គ​មិន​អាច​ដើម្បីនឹង​នាំ​យក​មកវិញ​បាន​ដោយ​មន្ត​ ​ដោយ​មូល​ភេសជ្ជៈ​ ​ដោយ​ឱសថ​ ​ឬ​ដោយ​ទ្រព្យ​ឡើយ​។​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636866409610102025
ទៅកាន់ទំព័រ៖