ព្រះត្រៃបិដក ភាគ ៥៦
ពួកជនអ្នកមានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើនក្ដី ពួកក្សត្រិយ៍ដែលនៅក្នុងរដ្ឋមណ្ឌល មានទ្រព្យ និងស្រូវដ៏ច្រើនក្ដី ជនទាំងនោះ ក៏គង់មិនរួចអំពីជរា និងមរណៈឡើយ។ ក្សត្រិយ៍ក្ដី ព្រាហ្មណ៍ក្ដី វេស្សៈក្ដី សូទ្រៈក្ដី ចណ្ឌាលក្ដី បុក្កុសៈក្ដី ជនទាំងនុ៎ះ ផ្សេងគ្នាដោយជាតិ ជនទាំងនោះឯង ក៏មិនរួចអំពីជរា និងមរណៈ។ ជនទាំងឡាយណា ប្រព្រឹត្តគឺស្វាធ្យាយមន្ត ប្រកបដោយអង្គ ៦ ដែលព្រហ្មបានគិតហើយ ជនទាំងនុ៎ះ ផ្សេងគ្នាដោយវិជ្ជា ជនទាំងនោះឯង ក៏មិនរួចអំពីមរណៈដែរ។ ម្យ៉ាងទៀត ពួកឥសីណា ជាអ្នករម្ងាប់ ជាអ្នកសង្រួមកាយ និងវាចា មានព្យាយាមដុតកំដៅកិលេស ពួកឥសីដែលមានព្យាយាម ដុតកំដៅកិលេសនោះឯង ក៏រមែងលះបង់សរីរៈទៅតាមកាល។ ព្រះអរហន្តទាំងឡាយ អ្នកមានខ្លួនចំរើនហើយ មានកិច្ចបានធ្វើស្រេចហើយ មានអាសវៈអស់ហើយ រមែងដាក់ចុះនូវរាងកាយនេះ ព្រោះអស់បុណ្យ និងបាប។
ប្អូនញុំាងសេចក្ដីក្រវល់ក្រវាយទាំងពួងរបស់យើង ដែលក្ដៅដោយភ្លើង គឺសេចក្ដីសោកឲ្យរលត់ ដូចបុគ្គលយកទឹកទៅស្រោចស្រប់ភ្លើងដែលឆេះឆ្នាំងខ្លាញ់។ សរ គឺសេចក្ដីសោកដែលអាស្រ័យនៅក្នុងហ្ឫទ័យរបស់យើង អ្នកក៏បានដកចេញហើយ អ្នកបានបន្ទោបង់នូវសេចក្ដីសោកព្រោះកូនរបស់យើង ដែលមានសេចក្ដីសោកគ្របសង្កត់ហើយ
ID: 636866409828404511
ទៅកាន់ទំព័រ៖