ព្រះត្រៃបិដក ភាគ ៥៦

​ចំណែក​ទក្ខិណាទាន​ ​ដែល​បុគ្គល​បាន​ឲ្យហើយ​នេះឯង​ ​ជា​ទាន​ដំ​កល់​នៅ​ល្អ​ក្នុង​ព្រះសង្ឃ​ ​រមែង​សម្រេចផល​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ញាតិ​ ​ដែល​ទៅកាន់​លោក​ខាងនាយ​នោះ​ ​អស់កាលជាយូរអង្វែង​តាម​ឋានៈ​ ​គឺទី​ដែល​គួរ​សម្រេច​បាន​។​

​ចប់​ ​រឿង​បិដ្ឋ​ធី​តលិក​ប្រេត​ ​ទី៤​


​រឿង​តិរោកុឌ្ឌ​ប្រេត​ ​ទី៥​


 [​៥​]​ ​(​ព្រះសម្ពុទ្ធ​ទ្រង់​សំដែង​ថា​)​ ​ប្រេត​ទាំងឡាយ​ ​មកកាន់​ផ្ទះ​របស់​ខ្លួន​ ​ឋិតនៅ​ខាង​ក្រៅ​ជ​ញ្ជំាង​ទាំងឡាយ​ខ្លះ​ ​នា​ផ្លូវបែក​ជា​ ​៤​ ​និង​ផ្លូវបែក​ជា​ ​៣​ ​ទាំងឡាយ​ខ្លះ​ ​ជិត​ទ្វារ​ក្រុង​ ​និង​ទ្វារផ្ទះ​ទាំងឡាយ​ខ្លះ​។​ ​កាលបើ​បាយ​ ​ទឹក​ ​បង្អែម​ ​ចំអាប​ដ៏​ច្រើន​ ​ដែល​ពួក​ញាតិ​ចូល​ទៅ​តាំង​ទុក​ហើយ​ ​ញាតិ​ណាមួយ​ ​មិន​នឹករលឹកដល់​ប្រេត​ទាំងឡាយ​នោះ​ ​ព្រោះ​បច្ច័យ​ ​គឺ​កម្ម​របស់​សត្វ​ទាំងឡាយ​។​ ​ជន​ទាំងឡាយ​ណា​ ​ជា​អ្នក​អនុគ្រោះ​ ​ជន​ទាំងនោះ​ ​រមែង​ឲ្យ​នូវ​ទឹក​ ​និង​ភោជន​ដ៏​ហ្មត់ចត់​ ​ប្រសើរ​ ​ជា​របស់​គួរ​តាមកាល​ ​ដើម្បី​ញាតិ​ទាំងឡាយ​យ៉ាងនេះ​ថា​ ​ទាន​នេះ​ ​ចូរ​សំរេច​ដល់​ញាតិ​ទាំងឡាយ​ ​សូមឲ្យ​ញាតិ​ទាំងឡាយ​ ​ដល់​នូវ​សេចក្ដីសុខ​ចុះ​។​ ​ឯ​ប្រេត​ជា​ញាតិ​ទាំងនោះ​ ​មក​ប្រជុំ​គ្នា​ក្នុង​ទី​ដែល​ឲ្យ​ទាន​នោះ​ ​ជា​អ្នក​មក​ល្អ​ហើយ​ ​កាលបើ​បាយ​ ​និង​ទឹក​ដ៏​ច្រើន​ ​(​ដែលគេ​ឧទ្ទិស​ដល់​ខ្លួន​)​ ​គប្បី​អនុមោទនា​ដោយ​គោរព​ថា​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636866399006875555
ទៅកាន់ទំព័រ៖