ព្រះត្រៃបិដក ភាគ ៥៦

 ហោះ​ទៅ​ក្នុង​អាកាស​ ​ក៏​មិន​រួច​ ​(​អំពី​បាបកម្ម​)​ ​ចូល​ទៅ​ក្នុង​កណ្ដាល​សមុទ្រ​ ​ក៏​មិន​រួច​ ​ចូល​ទៅ​ក្នុង​ចន្លោះភ្នំ​ ​ក៏​មិន​រួច​ ​បុគ្គល​ឋិតនៅ​ក្នុង​ប្រទេស​នៃ​ផែនដី​ណា​ ​ហើយ​រួចចាក​បាបកម្ម​បាន​ ​ប្រទេស​នៃ​ផែនដី​នោះ​ ​មិន​មាន​ឡើយ​។​ ​

​ចប់​ ​រឿង​ធន​បាល​ប្រេត​ ​ទី៧​។​


​រឿង​ចូឡ​សេដ្ឋិ​ប្រេត​ ​ទី៨​


 [​២០​]​ ​(​ព្រះបាទ​អជាត​សត្រូវ​ ​ទ្រង់​សួរ​ថា​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​ជា​បព្វជិត​(​១​)​ ​មាន​កាយ​អាក្រាត​ ​ស្គាំងស្គម​ ​ហេតុអ្វីបានជា​លោក​ទៅកាន់​ទីណា​តែ​ក្នុង​វេលា​រាត្រី​ ​សូម​លោក​ប្រាប់​ហេតុ​នោះ​ដល់​ខ្ញុំ​ ​ខ្ញុំ​នឹងអាច​ចាត់ចែង​ទ្រព្យ​ទាំងពួង​តាម​អធ្យាស្រ័យ​នៃ​លោក​។​ ​
 (​ប្រេត​តប​ថា​)​ ​ក្រុង​ពារាណសី​ ​មាន​កិត្តិសព្ទ​ល្បី​ទៅ​ក្នុង​ទី​ឆ្ងាយ​ ​ខ្ញុំ​ជាគ​ហប​តី​ ​មានទ្រព្យ​ច្រើន​ក្នុង​ក្រុង​ពារាណសី​នោះ​ ​ជា​អ្នក​កំណាញ់​ ​មិន​ឲ្យ​ទាន​ ​មានចិត្ត​ជាប់​នៅក្នុង​អាមិសៈ​ ​ដល់​នូវ​យម​វិស័យ​ ​(​បេតលោក​)​ ​ដោយ​ភាវៈ​ទ្រុស្តសីល​។​ ​ខ្ញុំ​ជា​បុគ្គល​លំបាក​ដោយ​សេចក្តី​ស្រេកឃ្លាន​ ​ប្រាកដ​ដូចជា​ម្ជុលចាក់​នៅជា​និច្ច​ ​ព្រោះ​អំពើអាក្រក់​នោះ​ ​ទើប​ទៅ​រក​ញាតិ​ ​ជាហេតុ​នឹង​បាន​អាមិសៈ​តិចតួច​ ​(​ពួក​មនុស្ស​ណា​)​ ​មិន​ឲ្យ​ទាន​ ​មិន​ជឿ​ថា​ ​
​(​១​)​ ​បាន​ជា​ព្រះបាទ​អជាត​សត្រូវ​ ​ទ្រង់​សួរ​ប្រេត​នោះ​យ៉ាងនេះ​ ​ព្រោះ​ទ្រង់​ឃើញ​ក្បាល​ប្រេត​នោះ​ត្រងោល​ដូច​អ្នកបួស​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636866411655158996
ទៅកាន់ទំព័រ៖