ព្រះត្រៃបិដក ភាគ ៥៦

​ផល​ទាន​មាន​ក្នុង​លោក​ ​(​មនុស្ស​ទាំងនោះ​ ​តែងតែ​កើតជា​ប្រេត​ ​រងទុក្ខ​ធ្ងន់​ដូចជា​ខ្លួនខ្ញុំ​)​។​ ​ចំណែក​ធីតា​របស់ខ្ញុំ​ ​ពោល​រឿយ​ៗ​ ​ថា​ ​អាត្មាអញ​នឹង​ឲ្យ​ទាន​ដល់​បិតា​ ​ដល់​ជីតា​ ​ក៏បាន​ឲ្យ​ព្រាហ្មណ៍​ទាំងឡាយ​បរិភោគភោជន​ដែល​ខ្លួន​តាក់តែង​ ​ខ្ញុំ​ទៅកាន់​អន្ធ​ក​វិន្ទ​នគរ​ ​ដើម្បី​បរិភោគ​នូវ​ផល​ទាន​នោះ​។​ ​
 ព្រះបាទ​អជាត​សត្រូវ​ ​បាន​ត្រាស់​សួរ​ទៅ​ប្រេត​នោះ​ថា​ ​អ្នក​បាន​ទទួលផល​ទាន​ ​(​ដែល​ធីតា​របស់​អ្នក​បាន​តាក់តែង​ឲ្យហើយ​)​ ​នោះ​ ​គប្បី​ត្រឡប់​វិល​វិញ​ឆាប់​ ​យើង​នឹង​ធ្វើការ​បូជា​ ​(​ដល់​អ្នក​)​ ​បើ​មានហេតុ​ ​អ្នក​ចូរ​ប្រាប់​ហេតុ​នោះ​ដល់​យើង​ ​យើង​នឹង​ស្តាប់​ពាក្យ​ប្រកបដោយ​ហេតុ​ ​ដែល​គួរ​ជឿ​។​ ​
 ប្រេត​នោះ​ពោល​ដូច្នោះ​ហើយ​ ​បាន​ទៅកាន់​អន្ធ​ក​វិន្ទ​នគរ​នោះ​ ​ពួក​ព្រាហ្មណ៍​បរិភោគ​ភត្ត​ ​តែ​ជា​អ្នក​មិន​គួរ​ដល់​បទ​ក្ខិ​ណា​ ​(​ព្រោះ​ជា​ព្រាហ្មណ៍​ទ្រុស្តសីល​)​ ​ខាងក្រោយ​មក​ ​ប្រេត​នោះ​ ​ក៏​ទៅ​នគររាជ​គ្រឹះ​វិញ​ ​ក៏​ប្រាកដ​ចំពោះ​ព្រះ​ភក្រ្ត​ព្រះបាទ​អជាត​សត្រូវ​ ​ជាធំ​ជាង​ជន​។​ ​
 ព្រះរាជា​បាន​ទត​ឃើញ​ប្រេត​មក​ហើយ​ ​ត្រាស់​សួរ​ថា​ ​យើង​នឹង​ឲ្យ​នូវ​អ្វី​ ​អ្នកជា​បុគ្គល​ឆ្អែត​អស់​កាលយូរ​ ​ដោយហេតុ​ណា​ ​បើ​ហេតុ​នោះ​មាន​ ​អ្នក​ចូរ​ប្រាប់​ដល់​យើង​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636866412019779851
ទៅកាន់ទំព័រ៖