ព្រះត្រៃបិដក ភាគ ៥៦
បុរសគប្បីនៅក្នុងផ្ទះនៃបុគ្គលណា សូម្បីអស់មួយរាត្រី ដែលគេទំនុកបំរុងដោយបាយ និងទឹក មិនគប្បីគិតអំពើអាក្រក់ដល់បុគ្គលនោះ សូម្បីដោយចិត្តឡើយ បុគ្គលមានដៃមិនប្រទូស្ត តែងដុតកំដៅនូវបុគ្គលដែលប្រទូស្តមិត្ត។
សត្វណាបៀតបៀន នូវបុគ្គលដែលធ្វើឧបការៈមុន ដោយអំពើអាក្រក់ ក្នុងកាលជាខាងក្រោយ សត្វនោះ ជាអ្នកបៀតបៀននូវបុគ្គលជាអ្នកមានបាតដៃទទឹក
(១) រមែងមិនឃើញនូវសេចក្តីចំរើនទេ។
បុគ្គលណា ប្រទូស្តដល់នរជន ដែលមិនបានប្រទូស្ត ជាបុគ្គលស្អាត មិនមានទីទួល គឺកិលេស បាបរមែងត្រឡប់ទៅរកបុគ្គលពាលនោះវិញ ដូចជាធូលីដ៏ល្អិត ដែលបុគ្គលបាចទៅកាន់ទីច្រាសខ្យល់។ ខ្ញុំ ទោះបីទេវតាក្តី មនុស្សក្តី កំចាត់កំចាយដោយឥស្សរិយយស មិនបានឡើយ ខ្លួនខ្ញុំជាយក្ស សម្រេចនូវឫទ្ធិដ៏ឧត្តម ទៅក្នុងទីឆ្ងាយបាន ប្រកបដោយរូបសម្បត្តិ និងកំឡាំង។
ដៃទាំងអស់របស់អ្នក មានសម្បុរដូចជាមាស ទ្រទ្រង់នូវវត្ថុជាទីប្រាថ្នា ដោយអង្គុលី ទាំង ៥ បញ្ចេញនូវរសផ្អែម រសទាំងឡាយផ្សេងៗ រមែងហូរចេញ ខ្ញុំសំគាល់ថាជាសក្កទេវរាជ ឈ្មោះបុរិន្ទទៈ។
(១) មានបាតដៃទទឹក សំដៅយកអ្នកធ្វើឧបការៈ។
ID: 636866413208297830
ទៅកាន់ទំព័រ៖