ព្រះត្រៃបិដក ភាគ ៥៦

 ខ្ញុំ​មិនមែន​ជា​ទេវតា​ ​មិនមែន​ជា​គន្ធ័ព្វ​ ​មិនមែន​ជា​ព្រះ​ឥន្រ្ទ​ឈ្មោះ​បុរិន្ទ​ទៈ​ទេ​ ​ម្នាល​អង្កុរៈ​ ​អ្នក​ចូរ​ដឹង​នូវ​ខ្លួនខ្ញុំ​ថា​ជា​ប្រេត​(​១​)​ ​ច្យុត​អំពី​រោរុវ​នគរ​ ​(​មក​កើត​)​ ​ក្នុង​ទីនេះ​ទេតើ​។​
 ​អំពី​ជាតិមុន​ ​កាល​អ្នក​នៅក្នុង​រោរុវ​នគរ​ ​មាន​សីល​ដូចម្ដេច​ ​មាន​សមាចារ​ដូចម្ដេច​ ​ផលបុណ្យ​សម្រេច​ក្នុង​ដៃ​របស់​អ្នក​ ​ដោយ​ការប្រព្រឹត្តិ​នូវ​ធម៌​ដ៏​ប្រសើរ​ ​ដូចម្ដេច​។​ ​
 អំពី​ជាតិមុន​ ​កាលនោះ​ខ្លួនខ្ញុំ​ជា​អ្នក​តម្បាញ​ ​នៅក្នុង​រោរុវ​នគរ​ ​ជា​អ្នក​ប្រព្រឹត្តិ​ចិញ្ចឹមជីវិត​ដោយ​លំបាក​ ​ជា​មនុស្សកំព្រា​ ​វត្ថុ​ដែល​គួរឲ្យ​ទាន​ ​មិន​មានដល់​ខ្ញុំ​ទេ​ ​តែ​ទីលំនៅ​របស់ខ្ញុំ​ ​នៅ​ជិត​ ​(​ផ្ទះ​)​ ​នៃ​អ​សយ្ហ​មហាសេដ្ឋី​ ​ដែល​ជា​អ្នក​ប្រកបដោយ​សទ្ធា​ ​ជា​ម្ចាស់​នៃ​ទាន​ ​បាន​ធ្វើបុណ្យ​ ​ជា​អ្នក​ខ្មាសបាប​។​ ​ពួក​យាចក​ ​និង​ពួ​ក​វណិព្វកៈ​ ​មាន​គោ​ត្រ​ផ្សេង​ៗ​គ្នា​ ​តែង​ទៅ​ក្នុង​ទីនោះ​ ​ជន​ទាំងនោះ​ ​តែង​សួររក​ទីលំនៅ​នៃ​អ​សយ្ហ​មហាសេដ្ឋី​នឹង​ខ្ញុំ​ ​ក្នុង​ទីនោះ​។​ ​សេចក្ដី​ចំរើន​ចូរ​មានដល់​អ្នក​ចុះ​ ​ពួក​យើង​ទៅ​ក្នុង​ទីណា​ ​អ​សយ្ហ​មហាសេដ្ឋី​ ​តែង​ឲ្យ​ទាន​ក្នុង​ទីណា​ ​ខ្ញុំ​កាលដែល​ជន​ទាំងនោះ​សួរ​ហើយ​ ​បាន​ប្រាប់​នូវ​លំនៅ​នៃ​អ​សយ្ហ​មហាសេដ្ឋី​ ​ដល់​ជន​ទាំងនោះ​។​
​(​១​)​ ​សំដៅយក​ទេវបុត្ត​នោះ​។​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636866413602350369
ទៅកាន់ទំព័រ៖