ព្រះត្រៃបិដក ភាគ ៥៦

​យើង​ទាំងឡាយ​ ​បាន​ ​(​ទទួលផល​)​ ​ព្រោះ​ហេតុ​នៃ​ពួក​ញាតិ​ណា​ ​សូម​ញាតិ​ទាំងនោះ​របស់​យើង​ ​រស់នៅ​អស់​កាលយូរ​ចុះ​ ​កាបូ​ជា​ ​ឈ្មោះថា​ញាតិ​ទាំងឡាយ​បាន​ធ្វើ​ហើយ​ដល់​ពួក​យើង​ ​ឯ​អ្នកឲ្យ​ទាន​ ​មិនមែន​ជា​មិន​មានផល​ឡើយ​។​ ​កសិកម្ម​ ​គឺ​ការភ្ជួររាស់​ ​ក៏​មិន​មាន​ក្នុង​ភូមិ​នៃ​ប្រេត​នោះ​ ​គោរក្ខកម្ម​ ​គឺ​ការ​រក្សា​គោ​ ​ក៏​មិន​មាន​ក្នុង​ភូមិ​នៃ​ប្រេត​នោះ​ ​វណិជ្ជ​កម្ម​ ​គឺ​ការ​ជួញប្រែ​ដែល​ជាហេតុ​បាន​នូវ​សម្ប​តិ​ដូច្នោះ​ ​ក៏​មិន​មាន​ ​ការ​លក់​ចេញ​ទិញ​ចូល​ដោយ​ប្រាក់​ ​ក៏​មិន​មាន​។​ ​បុគ្គល​ទាំងឡាយ​ ​ធ្វើ​កាលកិរិយា​ទៅ​កើតជា​ប្រេត​ ​រមែង​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ប្រេតវិស័យ​នោះ​ ​ដោយសារតែ​ផល​ទាន​ដែល​ញាតិ​ឲ្យហើយ​អំពី​លោក​នេះ​។​ ​ទឹកធ្លាក់​ចុះ​ក្នុង​ទីទួល​ ​រមែង​ហូរ​ទៅកាន់​ទី​ទាប​ ​ដូចម្ដេច​មិញ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​អំពី​លោក​នេះ​ ​រមែង​សម្រេចផល​ដល់​ប្រេត​ទាំងឡាយ​ ​ដូច្នោះ​ដែរ​។​ ​ផ្លូវទឹក​ទាំងឡាយ​ ​ដ៏​ពេញ​ ​រមែង​ញុំាង​សាគរ​ឲ្យ​ពេញ​ប្រៀប​ ​ដូចម្ដេច​មិញ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​អំពី​លោក​នេះ​ ​រមែង​សម្រេចផល​ ​ដល់​ប្រេត​ទាំងឡាយ​ ​ដូច្នោះ​ដែរ​។​ ​បុគ្គល​កាល​រលឹក​ឃើញ​នូវ​ឧបការគុណ​ ​ដែល​ញាតិ​ ​និង​មិត្ត​ជាដើម​ ​បាន​ធ្វើ​ដល់​ខ្លួន​ក្នុង​កាលមុន​ថា​ ​អ្នក​ឯណោះ​បាន​ឲ្យ​ ​(​របស់​នេះ​)​ ​ដល់​អាត្មាអញ​ ​អ្នក​ឯណោះ​ ​បាន​ធ្វើ​ ​(​គុណ​នេះ​)​ ​ដល់​អាត្មាអញ​ ​ជន​ទាំងនោះ​ ​ជា​ញាតិមិត្ត​ ​ជា​សំឡាញ់​របស់​អាត្មាអញ​ ​ដូច្នេះហើយ​ ​គួរឲ្យ​ទក្ខិណាទាន​ ​ដល់​ប្រេត​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636866399230938371
ទៅកាន់ទំព័រ៖