ព្រះត្រៃបិដក ភាគ ៥៦
ជនតែងដឹងនូវខ្ញុំថា អង្កុរៈតែងដេកលក់ជាសុខ ម្នាលសិន្ធុកមាណព តែខ្ញុំដេកជាទុក្ខ ព្រោះឃើញនូវពួកវណិព្វកជនតិច។ ប្រសិនបើព្រះឥន្រ្ទ ជាធំជាងទេវតាក្នុងជាន់តាវត្តឹង្ស គប្បីឲ្យពរដល់អ្នក តើអ្នកគប្បីប្រាថ្នានូវពរដល់លោកទាំងពួងដូចម្ដេច។
បើព្រះឥន្រ្ទជាធំជាងទេវតាក្នុងជាន់តាវត្តឹង្ស គប្បីឲ្យនូវពរដល់ខ្ញុំ កាលខ្ញុំក្រោកឡើងអំពីព្រឹក ក្នុងវេលាជាទីរះឡើងនៃព្រះអាទិត្យ ភិក្ខាទាំងឡាយដ៏ជាទិព្វ គប្បីកើតប្រាកដ ពួកអ្នកមានសីល និងយាចក គប្បីមានប្រាកដ កាលខ្ញុំឲ្យនូវទាន កុំគប្បីអស់ទៅឡើយ លុះខ្ញុំឲ្យរួចហើយ កុំគប្បីក្ដៅក្រហាយ កាលខ្ញុំកំពុងឲ្យ គប្បីញុំាងចិត្តឲ្យជ្រះថ្លា បពិត្រសក្កៈ ខ្ញុំចង់បាននូវពរយ៉ាងនេះ។
បុគ្គលកុំគប្បីឲ្យនូវទ្រព្យគាប់ចិត្តទាំងអស់ ដល់បុគ្គលដទៃឡើយ បុគ្គលគប្បីឲ្យនូវទានផង គប្បីរក្សានូវទ្រព្យផង ព្រោះថា ទ្រព្យនោះឯង ប្រសើរជាងទាន ត្រកូលទាំងឡាយមិនចំរើន ព្រោះឲ្យទានខ្លាំងពេកទេ។ អ្នកប្រាជ្ញទាំងឡាយ រមែងមិនសរសើរនូវការមិនឲ្យទានផង នូវការឲ្យទានច្រើនពេកផង ព្រោះថា ទ្រព្យនោះឯង ប្រសើរជាងទាន បុគ្គលគួរប្រព្រឹត្តឲ្យស្មើ នោះជាធម៌របស់អ្នកប្រាជ្ញ។
ID: 636866414908875097
ទៅកាន់ទំព័រ៖