ព្រះត្រៃបិដក ភាគ ៥៦

 ​ឱ​ហ្ន៎​ ​អាត្មាអញ​គប្បី​ឲ្យ​នូវ​ទាន​ ​ព្រោះថា​ ​សប្បុរស​ទាំងឡាយ​អ្នកមាន​ចិត្តស្ងប់​រម្ងាប់​ហើយ​ ​គប្បី​គប់​រក​នូវ​អាត្មាអញ​ ​អាត្មាអញ​ ​ញុំាង​ពួ​ក​វណិព្វកៈ​ទាំងពួង​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ដូច​មហាមេឃ​ ​ញុំាង​ទី​ទាប​ឲ្យ​ពេញ​ដូច្នោះ​។​ ​
 សម្បុរ​មុខ​របស់​បុគ្គល​ណា​ជ្រះថ្លា​ ​ព្រោះ​ឃើញ​នូវ​យាចក​ទាំងឡាយ​ ​បុគ្គល​នោះ​ ​លុះ​ឲ្យហើយ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​នោះ​ជា​សុខ​របស់​បុគ្គល​អ្នកគ្រប់គ្រង​ផ្ទះ​។​ ​សម្បុរ​មុខ​របស់​បុគ្គល​ណា​ ​ជ្រះថ្លា​ ​ព្រោះ​ឃើញ​នូវ​យាចក​ទាំងឡាយ​ ​បុគ្គល​នោះ​ ​លុះ​ឲ្យ​រួចហើយ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​នេះ​ជា​ការ​បរិបូរ​នៃ​យ័ញ្ញ​។​ ​បុគ្គល​មុននឹង​ឲ្យ​ទាន​ ​ក៏​មានចិត្ត​ស្អាត​ ​កំពុង​ឲ្យ​ ​ក៏​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​លុះ​ឲ្យ​រួចហើយ​ ​មានចិត្ត​ត្រេកអរ​ ​នេះ​ជា​ការ​បរិបូរ​នៃ​យ័ញ្ញ​។​ ​បុគ្គល​តែង​ឲ្យ​ភោជន​ជានិច្ច​ដល់​ជន​ ​អ្នក​ប្រាថ្នា​បុណ្យ​ ​ក្នុង​លំនៅ​នៃ​អង្កុរៈ​ ​អស់​ ​៦​ ​ហ្មឺន​ដឹក​។​ ​ពួក​អ្នកធ្វើបាយ​ចំនួន​បី​ពាន់​ ​(​៣០០០​)​ ​នាក់​ ​ប្រដាប់​នូវ​ក​ណ្ឌល​ដ៏​វិចិត្រ​ ​ដោយ​កែវមណី​ ​ជា​អ្នក​ខ្វល់ខ្វាយ​នូវ​បុណ្យ​ក្នុង​ការ​ឲ្យ​ទាន​ ​តែង​អាស្រ័យ​ចិញ្ចឹមជីវិត​នឹង​អង្កុរៈ​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636866415120257188
ទៅកាន់ទំព័រ៖