ព្រះត្រៃបិដក ភាគ ៥៦
បុត្តរបស់ខ្ញុំឈ្មោះឧត្តរៈ ជាឧបាសកអ្នកមានសទ្ធា កាលខ្ញុំមិនប្រាថ្នា (នឹងឲ្យទាន) បុត្តរបស់ខ្ញុំនោះ ឲ្យនូវចីវរ បិណ្ឌបាត គិលានប្បច្ច័យ និងសេនាសនប្បច្ច័យ ដល់សមណៈទាំងឡាយ។ ខ្ញុំនោះ ត្រូវសេចក្តីកំណាញ់បៀតបៀន ក៏ជេរប្រទេចកូននោះថា កាលអញមិនប្រាថ្នានឹងឲ្យ ឯងបានឲ្យនូវចីវរ បិណ្ឌបាត គិលានប្បច្ច័យ និងសេនាសនប្បច្ច័យណា ដល់សមណៈទាំងឡាយ។ ម្នាលឧត្តរៈ បច្ច័យ មានចីវរជាដើមនុ៎ះ ចូរកើតទៅជាឈាម ដល់អ្នកឯង ក្នុងបរលោកចុះ ព្រោះវិបាកនៃកម្មនោះ បានជាទឹកក្នុងទន្លេគង្គាក្លាយទៅជាឈាមដល់ខ្ញុំ។
ចប់ រឿងនាងឧត្តរមាតុប្រេត ទី១០។
រឿងសុត្តប្រេត ទី១១
[២៣] (ស្រីដែលនៅជាមួយនឹងវិមានប្រេត មានសេចក្តីអផ្សុក បានពោលថា) ក្នុងកាលមុន បព្វជិតភិក្ខុ គឺព្រះបច្ចេកពុទ្ធ បានចូលមកសុំអម្បោះ ខ្ញុំក៏បានប្រគេន (ឥឡូវនេះ) ខ្ញុំបានផលនៃការប្រគេនអម្បោះនោះ ជាផលចំរើនលើសលុប ទាំងសំពត់ច្រើនកោដិ ក៏កើតឡើងដល់ខ្ញុំ។ ខ្ញុំនោះ បានប្រើប្រាស់នូវវិមានជាទីត្រេកអរដ៏ដេរដាសដោយផ្កា វិចិត្តដោយកែវច្រើនយ៉ាង ដែលជនប្រុសស្រីសេពហើយផង បានស្លៀកដណ្តប់ (សំពត់តាមចំណង់) ផង
ID: 636866416752720559
ទៅកាន់ទំព័រ៖