ព្រះត្រៃបិដក ភាគ ៥៦

​នគរ​ ​(​របស់​នាង​)​ ​នេះ​ ​ប្រាកដ​យ៉ាងណា​ ​នគរ​ប្រាកដ​យ៉ាងនេះ​ ​មិន​មាន​ក្នុង​ពួក​មនុស្ស​ទេ​ ​ទាំង​ប្រាសាទ​របស់​នាង​ ​ក៏​ច្រើន​ ​សុទ្ធសឹងតែ​មាស​ ​និង​ប្រាក់​ ​រុងរឿង​ ​ញ៉ាំង​ទិស​ទាំង​ ​៤​ ​ឲ្យ​ភ្លឺ​ជុំវិញ​។​ ​ទាសី​ ​៥០០​ ​ណា​ ​ជា​ស្រីបម្រើ​របស់​នាង​ ​ពួក​ទាសី​ទាំងនោះ​ ​ក៏​ទ្រទ្រង់នូវ​ស័ង្ខ​ ​និង​កងក​ ​និង​កន្ទ្រុំ​ ​ស្អិតស្អាង​ដោយ​សំពត់​មាស​។​ ​បល្ល័ង្ក​របស់​នាង​ដ៏​ច្រើន​ ​សុទ្ធសឹងតែ​មាស​ ​និង​ប្រាក់​ ​ក្រាលកម្រាល​ស្បែ​ក​ឈ្មស់​ ​ដែល​បុញ្ញកម្ម​តាក់តែង​ហើយ​ ​ក្រាល​សំពត់​គោណ​កៈ​ ​ជាទី​ចូល​ទៅ​នៅ​អាស្រ័យ​របស់​នាង​អ្នក​សម្រេច​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​។​ ​លុះដល់​ពាក់កណ្តាល​អធ្រាត្រ​ ​នាង​តែង​ក្រោក​អំពី​បល្ល័ង្ក​នោះ​ ​ទៅកាន់​ឱទ្យាន​ភូមិ​ ​ដើរជុំវិញ​ស្រះ​បោក្ខរណី​។​ ​(​ម្នាលនាង​ដ៏​ចំរើន​ ​នាង​ទៅ​)​ ​ឈរ​ក្បែរ​ឆ្នេរ​ស្រះ​បោក្ខរណី​នោះ​ ​ជាទី​មាន​ស្មៅ​ដុះ​ខៀវខ្ចី​ដ៏​ស្អាត​ ​លំដាប់នោះ​ ​ស្រាប់តែ​មាន​ឆ្កែ​កំបុត​ត្រចៀក​ ​មក​ខាំ​អវយវៈ​ ​តូច​ ​ធំ​ ​របស់​នាង​។​ ​នាង​ក្នុង​កាលដែល​ឆ្កែខាំ​ស៊ី​ ​ធ្វើឲ្យ​នៅសល់​តែ​រាង​ឆ្អឹង​ ​ហើយ​នាង​ចុះទៅ​កាន់​ស្រះ​បោក្ខរណី​ ​កាយ​ ​(​របស់​នាង​)​ ​ក៏​តាំងនៅ​ដូច​ក្នុង​កាលមុន​។​ ​លំដាប់នោះ​ ​នាង​មាន​អវយវៈ​តូច​ ​ធំ​ពេញលេញ​ល្អល្អះ​ ​គួរឲ្យ​រមិលមើល​ ​ស្លៀកដណ្តប់​សំពត់​ ​ហើយ​មកកាន់​សំណាក់​នៃ​អញ​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636866417543435786
ទៅកាន់ទំព័រ៖