ព្រះត្រៃបិដក ភាគ ៥៦
អំពើអាក្រក់ដូចម្តេច ដែលនាងបានធ្វើដោយកាយ វាចា ចិត្ត ដោយផលនៃកម្មដូចម្ដេច បានជាឆ្កែកំបុតត្រចៀក ខាំស៊ីនូវអវយវៈតូច ធំ។
(ស្រីប្រេតនោះ ក្រាបទូលថា) ក្នុងនគរកិម្ពិលា មានគហបតី ជាឧបាសកអ្នកមានសទ្ធា ខ្ញុំជាប្រពន្ធរបស់គាត់ ជាស្រីទ្រុស្ដសីល បានប្រព្រឹត្តកន្លងចិត្តប្ដី។ កាលខ្ញុំប្រព្រឹត្តកន្លងចិត្តប្ដីយ៉ាងនេះហើយ ប្ដីបាននិយាយយ៉ាងនេះថា អំពើនេះ មិនប្រពៃ មិនសមគួរទេ ព្រោះនាងប្រព្រឹត្តកន្លងអញ។ ខ្ញុំនោះ បាននិយាយស្បថយ៉ាងអាក្រក់ផង និយាយពាក្យកុហកផងថា ខ្ញុំមិនប្រព្រឹត្តកន្លងអ្នកដោយកាយ ឬដោយចិត្តទេ ប្រសិនបើខ្ញុំប្រព្រឹត្តកន្លងអ្នកដោយកាយ ឬដោយចិត្ត សូមឲ្យឆ្កែកំបុតត្រចៀកនេះ ខាំស៊ីអវយវៈតូច-ធំចុះ។ ឆ្កែកំបុតត្រចៀក ខាំស៊ីអវយវៈតូចធំរបស់ខ្ញុំ ព្រោះបាបកម្មណា ខ្ញុំបានទទួលរងផលនៃបាបកម្មនោះទាំងពីរយ៉ាងគឺ ទុស្សីលកម្ម ១ មុសាវាទកម្ម ១ អស់ ៧០០ឆ្នាំ។
(ស្រីប្រេតនោះពោលថា) បពិត្រព្រះសម្មតិទេព ព្រះអង្គជាក្សត្រមានឧបការៈច្រើន បានយាងមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ខ្ញុំ ឯខ្ញុំក៏បានរួចស្រឡះចាកឆ្កែកំបុតត្រចៀក ជាស្រីលែងមានសោក លែងមានភ័យ អំពីអារម្មណ៍ណាមួយ
ID: 636866417791719987
ទៅកាន់ទំព័រ៖