ព្រះត្រៃបិដក ភាគ ៥៦
កាលមិនឃើញព្រះបាទព្រហ្មទត្ត ក៏កន្ទក់កន្ទេញថា ឱព្រះបាទព្រហ្មទត្ត។
ពួកជនដែលមកជួបជុំគ្នាក្នុងទីនោះ ក៏បានឆ្លើយថា បពិត្រមហាឥសីដ៏ចំរើន (ទីស្មសាននេះ ) របស់ព្រះបាទព្រហ្មទត្ត បពិត្រមហាឥសី អ្នកនិរទុក្ខ (ស្រីនេះ ជាភរិយា) របស់ព្រះបាទព្រហ្មទត្ត ទីស្មសាននេះ របស់ព្រះបាទព្រហ្មទត្តនោះ ដែលផ្សាយទៅដោយ ក្លិនក្រអូបផ្សេងៗ ស្រីនេះ ជាភរិយារបស់ព្រះបាទព្រហ្មទត្តនោះ កន្ទក់កន្ទេញរកប្ដីដែលទៅឆ្ងាយ អំពីមនុស្សលោកនេះហើយ កាលមិនឃើញព្រះបាទព្រហ្មទត្ត ក៏កន្ទក់កន្ទេញថា ឱ ព្រះបាទព្រហ្មទត្ត។
(តាបសសួរនាងឧព្វរីថា) ស្ដេចទាំងឡាយ ៨៦.០០០ ព្រះអង្គ សុទ្ធតែឈ្មោះព្រះបាទព្រហ្មទត្ត ត្រូវគេដុតក្នុងទីស្មសាននេះដែរ បណ្ដាស្ដេចព្រហ្មទត្តទាំងនោះ តើនាងសោកស្ដាយរកស្ដេចព្រហ្មទត្តអង្គណា។
(នាងឧព្វរីឆ្លើយថា) បពិត្រលោកដ៏ចំរើន ស្ដេចអង្គណារបស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល ជារាជបុត្រនៃព្រះបាទចូឡនី ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ ខ្ញុំសោកស្ដាយរកស្ដេចអង្គនោះ ជាភស្ដា (របស់ខ្ញុំ) ជាអ្នកឲ្យនូវសេចក្ដីប្រាថ្នាគ្រប់យ៉ាង។
(តាបសសួរថា) ពួកស្ដេចទាំងអស់ សុទ្ធតែឈ្មោះព្រហ្មទត្ត ពួកស្ដេចទាំងអស់របស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល សុទ្ធតែជារាជបុត្រនៃព្រះបាទចូឡនី ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ
ID: 636866418470768826
ទៅកាន់ទំព័រ៖