ព្រះត្រៃបិដក ភាគ ៥៦

​នាង​បាន​ជាម​ហេ​សី​របស់​ពួក​ស្ដេច​ទាំងអស់​តាមលំដាប់​មក​ ​ហេតុអ្វីបានជា​នាង​លះ​ចោល​ពួក​ស្ដេច​ជាន់មុន​ ​ហើយ​មក​សោកស្ដាយ​តែ​ស្ដេច​ជាន់ក្រោយ​វិញ​។​ ​
 (​នាង​ឧ​ព្វ​រី​តប​ថា​)​ ​បពិត្រ​លោកអ្នក​និរទុក្ខ​ ​លោក​ពោល​ជាច្រើន​ដង​ហើយ​ថា​ ​នាង​ឯង​ជាម​ហេ​សី​នៃ​ស្ដេច​ ​(​ទាំងពួង​)​ ​ក្នុង​សង្សារ​ ​ចំពោះ​ខ្ញុំ​ ​ដែល​កើតជា​ស្រី​ណា​ ​ខ្លួន​របស់ខ្ញុំ​ ​ដែល​កើតជា​ស្រី​នោះ​ ​(​ឆ្លា​ប់​កើតជា​ស្រី​)​ ​អស់កាលដ៏យូរ​ ​(​ឬ​ក៏​ឆ្លា​ប់​កើតជា​ប្រុស​ដែរ​)​។​ ​
 (​តាបស​ពោល​ថា​)​ ​នាង​ឯង​ ​ជួនកាល​កើតជា​ស្រី​ ​ជួនកាល​កើតជា​ប្រុស​ ​មិន​តែប៉ុណ្ណោះ​ ​ជួនកាល​បាន​ទៅកាន់​កំណើត​បសុសត្វ​ ​កាលបើ​យ៉ាងនេះ​ ​ទីបំផុត​ ​(​នៃ​អត្តភាព​ទាំងឡាយ​)​ ​ដែល​កន្លង​នូវ​ឥត្ថីភាព​ ​និង​បុរិសភាព​នុ៎ះ​ ​រមែង​មិន​ប្រាកដ​ឡើយ​។​
 (​នាង​ឧ​ព្វ​រី​ពោល​ថា​)​ ​លោក​បាន​ស្រោច​ស្រប់​ខ្ញុំ​ ​ដែល​ភ្លើង​ ​គឺ​សេចក្ដីសោក​កំពុង​ឆេះ​សព្វ​ ​ឲ្យ​ស្ងប់​រម្ងាប់​បាន​ ​ហើយ​ញុំាង​សេចក្ដី​ក្រវល់ក្រវាយ​ទាំងពួង​ឲ្យ​រលត់​ ​ដូច​បុគ្គល​យក​ទឹក​ស្រោច​លត់ភ្លើង​កំពុង​ឆេះ​នូវ​ឆ្នាំង​ខ្លាញ់​ ​លោក​ណា​ ​បាន​បន្ទោបង់​នូវ​សេចក្ដីសោក​ព្រោះ​ប្ដី​ ​ចំពោះ​ខ្ញុំ​ ​ដែល​មាន​សេចក្ដីសោក​កំពុង​គ្រប​សង្កត់​ ​លោក​នោះ​ ​ឈ្មោះថា​បាន​ដក​នូវ​សរ​ ​គឺ​សេចក្ដីសោក​ ​ដែល​អាស្រ័យ​នូវ​ហ្ឫទ័យ​របស់ខ្ញុំ​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636866418788547002
ទៅកាន់ទំព័រ៖