ព្រះត្រៃបិដក ភាគ ៥៦

​ចូឡ​វគ្គ​ ​ទី៣​
​រឿង​អ​ភិ​ជ្ជ​មាន​ប្រេត​ ​ទី១​


 ​[​២៦​]​ ​(​កោ​លិ​យម​ហា​មាត្យ​ ​ពោល​ថា​)​ ​អ្នកឯង​ជា​ប្រេត​អាក្រាត​ ​តែ​ពាក់កណ្ដាល​កាយ​ខាងលើ​ ​ជា​អ្នក​ទ្រទ្រង់នូវ​កម្រងផ្កា​តាក់តែង​ក្បាល​ ​ដើរ​លើទឹក​ទន្លេ​គង្គា​ ​មិន​បែកខ្ញែក​ ​ក្នុង​ទីនេះ​ ​ម្នាល​ប្រេត​ ​តើ​អ្នក​នឹង​ទៅ​ក្នុង​ស្រុក​ណា​ ​ទីនៅ​របស់​អ្នក​ ​នឹង​មាន​ក្នុង​ទីណា​។​ ​
 ប្រេត​នោះ​បាន​និយាយ​ថា​ ​ខ្ញុំ​នឹង​ទៅ​ស្រុក​ចុន្ទ​ដ្ឋិ​លៈ​ ​ត្រង់​ចន្លោះ​ជិត​ស្រុក​វាស​ភៈ​ ​និង​ក្រុង​ពារាណសី​។​ ​
 ​ឯ​មហាមាត្យ​ ​ដែល​ល្បីឈ្មោះ​ថា​ ​កោ​លិយៈ​ ​បានឃើញ​ប្រេត​នោះ​ហើយ​ ​ក៏​ឲ្យ​សដូវ​ ​និង​បាយ​ផង​ ​ឲ្យ​សំពត់​លឿង​មួយគូ​ផង​ ​ដល់​ប្រេត​។​ ​កាលដែល​ទូក​ឈប់​ ​(​កោ​លិ​យម​ហា​មាត្យ​)​ ​បាន​ប្រើ​ខ្មាន់​ព្រះកេស​ ​ឲ្យ​ឲ្យ​ ​(​សំពត់​មួយគូ​ដល់​ស្មូម​)​ ​កាលដែល​សំពត់​មួយគូ​ ​ដែល​ខ្មាន់​ព្រះកេស​ឲ្យហើយ​ ​សំពត់​នោះ​ ​ក៏​ប្រាកដ​ដល់​ប្រេត​មួយរំពេច​។​ ​លំដាប់នោះ​ ​ប្រេត​ក៏​ស្លៀកពាក់​សំពត់​ដ៏​ល្អ​ ​ទ្រទ្រង់​កម្រងផ្កា​ ​ស្អិតស្អាង​ខ្លួន​ ​ទក្ខិណាទាន​ក៏​សម្រេច​ដល់​ប្រេត​ដែល​ឋិតនៅ​ក្នុង​ទី​គួរ​សំរេច​ ​ព្រោះហេតុនោះ​ ​បុគ្គល​គួរឲ្យ​ទក្ខិណា​ទា​នរឿយៗ​ ​ដើម្បី​អនុគ្រោះ​ដល់​ប្រេត​ទាំងឡាយ​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636866419584312517
ទៅកាន់ទំព័រ៖