ព្រះត្រៃបិដក ភាគ ៥៦
(ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ពួកប្រេតខ្លះ ស្លៀកពាក់កំណាត់សំពត់ចាស់ ដាច់ដាចធ្លុះធ្លាយ ពួកប្រេតដទៃ បិទបាំង (ក្ដេរិ៍ខ្មាស) ដោយសក់ ពួកប្រេតរមែងទៅដើម្បីបាយ ជៀសចេញទៅអំពីទិសទៅកាន់ទិស។ ពួកប្រេតខ្លះ ក៏ទៅក្នុងទីឆ្ងាយ (ដើម្បីនឹងស៊ី) លុះមិនបាន ក៏ត្រឡប់មកវិញ ស្រេកឃ្លាន ដើរទៅជ្រុលជ្រក ដួលស្រូសលើផែនដី ពួកសត្វមិនបានធ្វើអំពើល្អក្នុងភពមុន (រមែងក្ដៅក្រហាយ) ដូចជាត្រូវភ្លើងឆេះ ក្នុងទីដ៏ក្ដៅថា ក្នុងកាលពីដើម ពួកយើងមានធម៌ដ៏លាមក ជាម្ចាស់ផ្ទះ ជាមាតានៃទារកក្នុងត្រកូល ទេយ្យធម៌ទាំងឡាយ មានគ្រប់គ្រាន់ តែពួកយើងមិនបានធ្វើទីពឹងដល់ខ្លួន។ ព្រោះថា ពួកយើងចាក់ចោលគ្រឿងស៊ី និងគ្រឿងផឹកដ៏ច្រើន កាលដែលមានបព្វជិត ប្រតិបត្តិត្រឹមត្រូវ ពួកយើងមិនបានប្រគេនវត្ថុបន្តិចបន្តួចសោះឡើយ។ ពួកយើងស្រឡាញ់តែអកុសលកម្ម ជាអ្នកខ្ជិលច្រអូស ចំណូលតែវត្ថុឆ្ងាញ់ ជាអ្នកស៊ីច្រើន ឲ្យដុំភោជនត្រឹមតែមួយពំនូត តែងតិះដៀលចំពោះពួកជនអ្នកទទួល។ ផ្ទះទាំងនោះ ទាសីទាំងនោះ គ្រឿងអាភរណៈទាំងនោះ ជារបស់យើង (ឥឡូវនេះ) បានទៅពួកអ្នកដទៃប្រើប្រាស់របស់នោះ ឯពួកយើង បានតែចំណែកនៃសេចក្ដីទុក្ខម្យ៉ាង
ID: 636866419765602886
ទៅកាន់ទំព័រ៖