ព្រះត្រៃបិដក ភាគ ៥៦

ពួក​ជន​ដែល​ត្រូវ​គេ​មើលងាយ​រឿយ​ ​ៗ​ ​គឺ​ជាង​ផែង​ ​១​ ​ជាង​រថ​ ​១​ ​អ្នក​ទ្រុស្ដ​មិត្រ​ ​១​ ​ចណ្ឌាល​ ​១​ ​ជន​កំព្រា​ ​១​ ​អ្នក​កាត់​កោរ​ ​១​។​ ​ត្រកូល​ទាំងឡាយ​ណា​ ​ៗ​ ​ថោកទាប​ផង​ ​កំព្រា​ផង​ ​(​ពួក​សត្វ​មិនបាន​ធ្វើបុណ្យ​)​ ​តែង​ទៅ​កើត​ក្នុង​ត្រកូល​ទាំងឡាយ​នោះ​ ​ៗ​ ​នេះ​ជាគ​តិ​នៃ​ជន​អ្នក​កំណាញ់​។​ ​ពួក​ជន​ ​បាន​ធ្វើអំពើ​ល្អ​ក្នុង​កាលមុន​ ​ជា​ទាយក​អ្នក​ប្រាសចាក​សេចក្ដី​កំណាញ់​ ​ពួក​ជន​នោះ​ ​ឈ្មោះថា​ ​ញុំាង​ឋានសួគ៌​ឲ្យ​ពេញលេញ​ផង​ ​ឈ្មោះថា​ ​ញុំាង​ព្រៃ​នន្ទ​នៈ​ឲ្យ​រុងរឿង​ផង​។​ ​ពួក​ជន​ទាំងនោះ​ ​ជា​អ្នក​បរិភោគ​កាម​តាមប្រាថ្នា​ ​ត្រេកអរ​ក្នុង​ប្រាសាទ​ឈ្មោះ​វេជយន្ត​ ​លុះ​ច្យុត​ចាក​ទេវលោក​នោះ​ហើយ​ ​ក៏បាន​មក​កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់​ទាំងឡាយ​ ​ដែល​មាន​ភោគៈ​។​ ​ពួក​ជន​ទាំងនោះ​ ​បាន​កើត​ក្នុង​ត្រកូល​មានយស​ ​មានខ្លួន​គេ​បក់​ដោយ​ផ្លិត​ស្លាប​ក្ងោក​ទាំងឡាយ​ ​លើ​បល្ល័ង្ក​ដែលគេ​ក្រាល​ដោយ​សំពត់​គោណ​កៈ​ ​ក្នុង​ផ្ទះ​មាន​កំពូល​ ​និង​ប្រាសាទ​។​ ​ជា​អ្នក​ទ្រទ្រង់នូវ​កម្រងផ្កា​ ​មានខ្លួន​ប្រដាប់​ហើយ​ ​ទៅ​អំពី​ខ្លួន​មួយ​ទៅកាន់​ខ្លួន​មួយ​(​១​)​ ​(​នៃ​ញាតិ​ ​និង​ភីលៀង​ទាំងឡាយ​)​ ​ភីលៀង​ទាំងឡាយ​ ​ជា​អ្នក​ស្វែងរក​សេចក្ដីសុខ​ឲ្យ​ ​តែង​បម្រើ​ទាំង​ល្ងាច​ទាំង​ព្រឹក​។​ ​នន្ទ​ន​មហាវ័ន​របស់​ពួក​ទេវតា​នៅក្នុង​ឋាន​ត្រៃត្រឹង្ស​ ​មិន​មាន​សោក​ ​ជាទី​ត្រេកអរ​ ​នេះ​មិនមែន​របស់​ពួក​ជន​មិនបាន​ធ្វើបុណ្យ​ឡើយ​ ​នេះ​ជា​របស់​ពួក​ជន​ដែល​បាន​ធ្វើបុណ្យ​
​(​១​)​ ​កាល​នៅក្មេង​តូច​ ​តែង​នៅ​លើ​ចង្កេះ​របស់​ញាតិ​ ​និង​មេនំ​ ​មិនដែល​ដើរ​ផ្ទាល់​ផែនដី​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636866420051919263
ទៅកាន់ទំព័រ៖