ព្រះត្រៃបិដក ភាគ ៥៦
(ប្រេតទាំងនោះពោលថា) ផ្ទះទាំងឡាយរបស់ពួកយើង ក្នុងបេតលោកនេះ យ៉ាងណា ផ្ទះទាំងឡាយ ក្នុងមនុស្សលោក មិនដូច្នោះទេ តែផ្ទះទាំងឡាយក្នុងឋានទិព្វទាំងឡាយយ៉ាងណា ផ្ទះទាំងឡាយរបស់ពួកយើង ក្នុងបេតលោកនេះ យ៉ាងនោះដែរ ជាផ្ទះដ៏រុងរឿង អាចញ៉ាំងទិសទាំង ៤ ឲ្យភ្លឺជុំវិញបាន។ បពិត្រលោកដ៏ចំរើន ពួកយើងគួរបានទឹកផឹកដោយប្រការណា សូមលោកព្យាយាមដោយប្រការនោះចុះ។
ព្រះថេរៈបានចាក់ទឹកបំពេញធម្មក្រក ហើយប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំង ៤។ លុះព្រះថេរៈបានប្រគេនហើយ ក៏ឧទ្ទិសចំពោះបិតាមាតា និងបងថា សូមទាននេះ សម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខ។
ទឹកក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស ស្រះបោក្ខរណីទាំងឡាយ ដែលបុញ្ញកម្មនិម្មិតល្អហើយ ជ្រៅ មានជ្រុងបួន មានទឹកដ៏ត្រជាក់ មានកំពង់ល្អ ជាស្រះត្រជាក់ មានក្លិនក្រអូប ប្រៀបមិនបាន ដេរដាសដោយផ្កាឈូក និងផ្កាឧប្បល ពេញដោយលំអងលើទឹក។ ប្រេតទាំងនោះ ងូតផឹកក្នុងស្រះបោក្ខរណីនោះ ហើយបង្ហាញខ្លួនដល់ព្រះថេរៈថា បពិត្រលោកដ៏ចំរើន (ពួកយើងបាន) ទឹកច្រើនហើយ តែជើងទាំងឡាយរបស់ពួកយើង ឈឺ ពុរពង ពួកយើងកាលដើរជាន់លើក្រួសរវាន លើស្បូវភ្លាំង និងបន្លា រមែងខ្ញើចៗ
ID: 636866421462519945
ទៅកាន់ទំព័រ៖