ព្រះត្រៃបិដក ភាគ ៥៦

​បពិត្រ​លោក​ដ៏​ចំរើន​ ​ពួក​យើង​ ​គួរ​បាន​នូវ​យាន​ដោយ​ប្រការ​ណា​ ​សូម​លោក​ខំព្យាយាម​ ​ដោយ​ប្រការ​នោះ​ចុះ​។​ ​
 ​ព្រះ​ថេរៈ​ ​បាន​ស្បែកជើង​មាន​ជាន់​មួយ​ ​ហើយ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​ ​ដែល​មក​អំពី​ទិស​ទាំង​ ​៤​។​ ​លុះ​ព្រះ​ថេរៈ​បាន​ប្រគេន​ហើយ​ ​ក៏​ឧទ្ទិសចំពោះ​បិតា​មាតា​ ​និង​បង​ថា​ ​សូមទាន​នេះ​ ​សម្រេច​ដល់​ពួក​ញាតិ​របស់ខ្ញុំ​ ​សូម​ពួក​ញាតិ​ ​បាន​ដល់​នូវ​សេចក្តី​សុខ​។​ ​ពួក​ប្រេត​ ​បាន​មក​ដោយ​រថ​ ​ក្នុង​លំដាប់​ដែល​ឧទ្ទិស​ហើយ​ ​(​និយាយ​ថា​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពួក​យើង​ ​លោក​បាន​អនុគ្រោះ​ហើយ​ ​ដោយ​បាយ​ផង​ ​ដោយ​គ្រឿង​បិទបាំង​ផង​ ​ដោយ​ផ្ទះ​ផង​ ​ដោយ​ទាន​ទាំងពីរ​ ​គឺ​បានីយ​ទាន​ ​និង​យាន​ទាន​ផង​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពួក​យើង​មក​ ​ដើម្បី​ថ្វាយបង្គំ​លោក​ ​ជា​អ្នកប្រាជ្ញ​ ​ប្រកបដោយ​សេចក្តី​ករុណា​ក្នុង​លោក​។​ ​

​ចប់​ ​រឿង​សានុ​វា​សិប្រេ​ត​ ​ទី២​។​


​រឿង​រថ​ការី​ប្រេត​ ​ទី៣​ ​


 [​២៨​]​ ​(​មាណព​និយាយ​នឹង​ស្រី​ប្រេត​ថា​)​ ​បពិត្រ​នាងទេវី​មាន​អានុភាព​ច្រើន​ ​នាង​ឡើង​កាន់​វិមាន​ ​មាន​សសរ​កែវ​ពៃទូរ្យ​ ​ដ៏​រុងរឿង​ភ្លឺ​ផ្លេក​ៗ​ ​វិចិត្រ​ដោយ​រតនៈ​ច្រើនយ៉ាង​ ​ហើយ​នៅក្នុង​វិមាន​នោះ​ ​ដូច​ព្រះចន្ទ​ក្នុង​ថ្ងៃ​ ​១៥​ ​កើត​ ​នៅក្នុង​ផ្លូវ​ជា​គន្លង​ ​(​របស់​ខ្លួន​)​ ​ទាំង​សម្បុរ​របស់​នាង​សោត​ ​ប្រាកដ​ស្មើដោយ​មាស
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636866421838471448
ទៅកាន់ទំព័រ៖