ព្រះត្រៃបិដក ភាគ ៥៦
ជាឱទ្យានញ៉ាំងតម្រេក និងសេចក្តីរីករាយឲ្យច្រើន បពិត្រនារីគួររមិលមើល មិនថោកទាប ខ្ញុំប្រាថ្នាដើម្បីរីករាយក្នុងវិមានជាទីរីករាយនេះរបស់នាង ជាមួយនឹងនាង។
(នាងវិមានប្រេតពោលថា) អ្នកចូលធ្វើនូវកម្មដែលឲ្យផលក្នុងឋានទិព្វនេះ ទាំងចិត្តរបស់អ្នកសោត ក៏ចូរឱនទៅក្នុងឋានទិព្វនេះ លុះអ្នកធ្វើនូវកម្មដែលគួររីករាយក្នុងឋានទិព្វនេះហើយ ទើបអ្នកបាននូវខ្ញុំជាស្រីមានកាមតាមប្រាថ្នា ដោយប្រការយ៉ាងនេះ។
មាណពនោះ បានទទួលស្តាប់ពាក្យនាងវិមានប្រេតនោះថា អើនាង ស្រួលហើយ ហើយក៏បានធ្វើកម្មដែលឲ្យផលក្នុងឋានទិព្វនោះ លុះមាណពនោះ បានធ្វើកម្មដែលឲ្យផលក្នុងឋានទិព្វនោះហើយ ក៏បានទៅកើតជាមួយនឹងនាងវិមានប្រេតនោះ។
ចប់ រឿងរថការីប្រេត ទី៣។
ចប់ ភាណវារៈ ទី២។
រឿងភុសប្រេត ទី៤។
[២៩] (ព្រះមោគ្គល្លានសួរថា) ប្រេតម្នាក់ (រោយរាយ) អង្កាមនៃស្រូវសាលី (លើក្បាលខ្លួន) ប្រេតម្នាក់ទៀត (សំពងបំបែកក្បាលរបស់ខ្លួន ដោយដំបងដែក) ឯស្រីនេះ (ស៊ីតែ) សាច់ និងឈាមរបស់ខ្លួន
ID: 636866422450486453
ទៅកាន់ទំព័រ៖