ព្រះត្រៃបិដក ភាគ ៥៦

​ទាំង​អ្នក​សោត​ ​ក៏​ស៊ី​អាចម៍​ ​មិន​ស្អាត​ ​មិន​គួរឲ្យ​ប្រាថ្នា​ ​នេះ​តើ​ជា​ផល​នៃ​កម្ម​ដូចម្តេច​។​
 (​ភរិយា​របស់​ពាណិជ​ ​បាន​ទូល​ថា​)​ ​ក្នុង​កាលមុន​ ​ប្រេត​ម្នាក់​នេះ​ ​បាន​ប្រហារ​មាតា​ ​(​ដោយ​ព្រនង់​)​ ​ឯ​ប្រេត​ម្នាក់​នេះ​ ​ជា​ពាណិជ​បោកប្រាស់​ ​ប្រេត​នេះ​ ​រមែង​ស៊ីសាច់​ទាំងឡាយ​ ​ហើយ​បញ្ឆោត​ដោយ​ពាក្យ​មុសាវាទ​។​ ​
 ខ្ញុំ​បាន​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​អ្នកគ្រប់គ្រង​ផ្ទះ​ ​ជា​ឥស្សរៈ​នៃ​ត្រកូល​ទាំងពួង​។​
 កាលដែល​គ្រឿងឧបករណ៍​មាន​គ្រប់គ្រាន់​ ​ខ្ញុំ​ក៏បាន​លាក់លៀម​ទុក​ ​មិនបាន​ឲ្យ​វត្ថុ​តិចតួច​ ​អំពី​គ្រឿងឧបករណ៍​នេះ​ ​(​ដល់​អ្នកដទៃ​)​ ​ខ្ញុំ​បិទបាំង​ដោយ​ពាក្យ​មុសាវាទ​ថា​ ​វត្ថុ​នេះ​ ​ក្នុង​ផ្ទះ​ខ្ញុំ​ ​មិន​មាន​ទេ​ ​ប្រសិនបើ​ខ្ញុំ​លាក់​វត្ថុ​ដែល​មាន​ ​សូមឲ្យ​អាចម៍​មក​ជា​ភោជន​របស់ខ្ញុំ​ចុះ​។​ ​បាយ​នៃ​ស្រូវសាលី​ ​មាន​ក្លិនក្រអូប​ឈ្ងុយ​ ​ក៏​ក្លាយទៅជា​អាចម៍​ដើម្បី​ខ្ញុំ​ ​ដោយ​វិបាក​នៃ​កម្ម​ទាំងពីរ​ ​គឺ​ ​(​ការ​លាក់លៀម​ទុក​វត្ថុ​ដែល​មាន​ ​១​)​ ​និង​មុសាវាទ​ ​១​។​ ​ឯ​កម្ម​ទាំងឡាយ​ ​មិនមែន​សោះសូន្យ​ឡើយ​ ​ព្រោះថា​ ​កម្ម​មិន​ចេះ​វិនាស​ទៅ​ ​ខ្ញុំ​ស៊ីផឹក​នូវ​អាចម៍​មាន​ក្លិនអាក្រក់​ ​(​ជា​លំនៅ​)​ ​នៃ​ពួក​ដង្កូវ​។​ ​

​ចប់​ ​រឿង​ភុស​ប្រេត​ ​ទី៤​។​ ​

ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636866422767644593
ទៅកាន់ទំព័រ៖