ព្រះត្រៃបិដក ភាគ ៥៦

​រឿង​កុមារ​ប្រេត​ ​ទី៥​។​


 [​៣០​]​ ​(​ព្រះ​សង្គីតិកាចារ្យ​ទាំងឡាយ​ ​ពោល​ថា​)​ ​ញាណ​របស់​ព្រះ​សុគត​ ​មាន​សភាព​អស្ចារ្យ​ ​ដូច​ព្រះ​សាស្តា​ ​ទ្រង់​ព្យាករណ៍​នូវ​បុគ្គល​ថា​ ​បុគ្គល​ពួក​ខ្លះ​ ​ជា​អ្នកមាន​បុណ្យ​ក្រាស់​ ​បុគ្គល​ពួក​ខ្លះ​ ​ជា​អ្នកមាន​បុណ្យ​ស្តើង​។​ ​កុមារ​នេះ​ ​ដែលគេ​បោះចោល​ក្នុង​ព្រៃស្មសាន​ ​បាន​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ទឹកដោះ​ដែល​ហូរចេញ​អំពី​មេដៃ​ ​(​នៃ​ទេវតា​)​ ​អស់​មួយ​រាត្រី​។​ ​យក្ស​ ​និង​ភូត​ទាំងឡាយ​ក្តី​ ​ពស់​ទាំងឡាយ​ក្តី​ ​មិន​បៀតបៀន​កុមារ​ ​អ្នកមាន​បុណ្យ​ធ្វើ​ហើយ​ទេ​ ​សូម្បីតែ​ពួក​ឆ្កែ​ ​ក៏​មក​លិទ្ធ​ជើង​ទាំង​គូរ​ ​របស់​កុមារ​នេះ​ដែរ​ ​ពួក​បក្សី​ក្អែក​ ​ពួក​ចចក​ ​ក៏​មក​ចោមជុំ​វិញ​ ​(​កុមារ​នោះ​)​។​ ​ហ្វូង​សត្វស្លាប​ទាំងឡាយ​ ​ក៏​នាំ​យក​មន្ទិល​គភ៌​ចេញ​ ​ឯ​ក្អែក​ទាំងឡាយ​ ​ក៏​នាំ​យក​អាចម៍ភ្នែក​ចេញ​ ​មនុស្ស​ ​និង​អមនុស្ស​ពួក​ខ្លះ​ ​មិនបាន​ចាត់ចែង​ការ​រក្សា​នូវ​កុមារ​នេះ​ទេ​ ​មិនបាន​ចាត់ចែង​នូវ​ឱសថ​ ​និង​ការ​អប់​ដោយ​គ្រាប់​ស្ពៃ​ ​(​ដល់​កុមារ​នេះ​ទេ​)​។​ ​សូម្បីតែ​ពួក​មនុស្ស​ ​ក៏​មិន​រៀន​នូវ​ការ​ប្រកប​នូវ​នក្ខត្តឫក្ស​ ​ទាំង​មិនបាន​រោយរាយ​ ​នូវ​ធញ្ញជាតិ​គ្រប់មុខ​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636866422973716380
ទៅកាន់ទំព័រ៖