ព្រះត្រៃបិដក ភាគ ៥៦

​លើ​កុមារ​ដែល​មាន​សភាព​ដូច្នោះ​ ​ដែល​ដល់​នូវ​សេចក្ដី​លំបាក​យ៉ាង​ក្រៃលែង​ ​គេ​នាំមក​ក្នុង​ពេលយប់​ ​ហើយ​បោះចោល​ក្នុង​ព្រៃស្មសាន​ ​ព្រះពុទ្ធ​ដែល​ទេវតា​ ​និង​មនុស្ស​បូជា​ ​បានឃើញ​កុមារ​នោះ​ ​ដូចជា​ដុំ​នៃ​ទឹកដោះខាប់​ ​កំពុងតែ​ញាប់ញ័រ​ប្រកបដោយ​សេចក្ដីសង្ស័យ​ ​នៅសល់​តែ​ជីវិត​ ​លុះ​ព្រះពុទ្ធ​មាន​ប្រាជ្ញា​ស្មើដោយ​ផែនដី​ ​បានឃើញ​ហើយ​ ​ទើប​ទ្រង់ព្យាករ​ថា​ ​កុមារ​នេះ​ ​នឹង​បាន​ជា​អ្នកមាន​ត្រកូល​ដ៏​ប្រសើរ​ផង​ ​និង​មាន​ភោគៈ​ផង​ ​ក្នុង​នគរ​នេះ​។​
 (​ពួក​ឧបាសក​បាន​សួរ​ថា​)​ ​វ័ត​ដូចម្ដេច​ ​ព្រហ្មចរិយៈ​ដូចម្ដេច​ ​នេះ​ជា​ផល​នៃ​វ័ត​ ​ឬ​ព្រហ្មចរិយៈ​ដូចម្ដេច​ ​ដែល​កុមារ​នេះ​បាន​សន្សំ​ល្អ​ហើយ​ ​បាន​ជា​កុមារ​នេះ​ដល់​នូវ​សេចក្ដីវិនាស​ដល់ម្ល៉េះ​ហើយ​ ​ត្រឡប់​បាន​នូវ​ឫទ្ធ​ ​គឺ​ទិព្វ​សម្បត្តិ​ដល់​ម្ល៉ោះ​នោះ​វិញ​។​
 (​ព្រះ​សង្គីតិកាចារ្យ​ទាំងឡាយ​ ​ពោល​ថា​)​ ​ពួក​ជន​បាន​ធ្វើ​នូវ​ការ​បូជា​ ​ដ៏​ឱឡារិក​ចំពោះ​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ទារក​នោះ​ ​មានចិត្ត​រវើរវាយ​ក្នុង​ការ​បូជា​នោះ​ ​ទារក​នោះ​ ​បាន​ពោល​វាចា​អាក្រក់​ ​ជា​វាចា​មិន​គួរ​ចង់​ឮ​ ​ក្នុង​ទីប្រជុំ​នៃ​សប្បុរស​ ​ទារក​នោះ​ ​បន្ទោបង់​សេចក្ដី​ត្រិះរិះ​នោះ​ចេញ​ហើយ
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636866423248652105
ទៅកាន់ទំព័រ៖