ព្រះត្រៃបិដក ភាគ ៥៦

​ក៏​ត្រឡប់​បាន​នូវ​សេចក្ដីត្រេកអរ​នឹង​សេចក្ដី​ជ្រះថ្លា​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​ទារក​នោះ​ ​បាន​បម្រើ​ព្រះ​តថាគត​ ​ព្រះអង្គ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​ដោយ​យាគូ​អស់​ ​៧​ ​ថ្ងៃ​។​ ​នោះ​ជា​វ័ត​ ​នោះ​ជា​ព្រហ្មចរិយៈ​របស់​កុមារ​នោះ​ ​នេះ​ជា​ផល​នៃ​វ័ត​ ​ឬ​ព្រហ្មចរិយៈ​នោះ​ ​ដែល​កុមារ​នេះ​សន្សំ​ល្អ​ហើយ​ ​បាន​ជា​កុមារ​នេះ​ ​ដល់​នូវ​សេចក្ដីវិនាស​ដល់ម្ល៉េះ​ ​ហើយ​ត្រឡប់​បាន​នូវ​ឫទ្ធិ​ ​គឺ​ទិព្វ​សម្បត្តិ​ដល់​ម្ល៉ោះ​នោះ​វិញ​។​ ​លុះ​កុមារ​នោះ​ ​ឋិតនៅ​ក្នុង​មនុស្សលោក​នេះ​ ​អស់​មួយ​រយ​ឆ្នាំ​ ​ជា​អ្នក​បរិបូណ៌​ដោយ​កាម​ទាំងពួង​ ​ដល់​បែ​ក​ឆ្លា​យ​រាងកាយ​ទៅកាន់​ភព​ថ្មី​ ​ក៏បាន​ជា​កូន​នៃ​សក្កទេវរាជ​។​ ​

​ចប់​ ​រឿង​កុមារ​ប្រេត​ ​ទី៥​។​


​រឿង​សេរិនី​ប្រេត​ ​ទី៦​


 [​៣១​]​ ​(​ឧបាសក​បាន​សួរ​ស្រី​ប្រេត​ថា​)​ ​ម្នាលនាង​ស្គម​ ​មាន​ឆ្អឹងជំនីរ​រគាម​ ​នាង​ជា​ស្រី​អាក្រាត​ ​មាន​រូប​មាន​សម្បុរ​អាក្រក់​ ​ជា​ស្រី​ស្គម​ ​រវីមរវាម​ដោយ​សរសៃ​ ​នាង​ជា​អ្វី​ ​មក​ឈរ​ក្នុង​ទីនេះ​។​ ​
 (​ស្រី​ប្រេត​ឆ្លើយ​ថា​)​ ​បពិត្រ​អ្នក​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ស្រី​ប្រេត​ ​ដល់​នូវ​សេចក្ដី​លំបាក​ ​កើត​ក្នុង​យមលោក​ ​បាន​ធ្វើ​នូវ​កម្ម​ដ៏​លាមក​ ​(​លុះ​ច្យុត​)​ ​អំពី​មនុស្សលោក​នេះ​ហើយ​ ​បាន​ទៅកាន់​បេតលោក​។​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636866423575310789
ទៅកាន់ទំព័រ៖