ព្រះត្រៃបិដក ភាគ ៥៦

 ក៏​ក្នុង​លំដាប់នោះ​ ​មាតា​នោះ​បាន​ឲ្យ​ទាន​ ​លុះ​ឲ្យហើយ​ ​បាន​ឧទ្ទិស​នូវ​ទក្ខិណាទាន​ ​ដល់​ស្រី​ប្រេត​នោះ​ ​ស្រី​ប្រេត​ក៏បាន​ដល់​នូវ​សេចក្ដីសុខ​ផង​ ​មាតា​នោះ​ ​ចិញ្ចឹមជីវិត​ដោយ​ងាយ​ផង​។​ ​

​ចប់​ ​រឿង​សេរិនី​ប្រេត​ ​ទី៦​។​


​រឿង​មិគ​លុទ្ទ​ប្រេត​ ​ទី៧​


 [​៣២​]​ ​(​ព្រះ​នារ​ទត្ថេ​រសួ​រវេ​មា​និក​ប្រេត​ថា​)​ ​អ្នក​នៅក្មេង​ ​មាន​នរៈនារី​ចោមរោម​ ​រុងរឿង​ដោយ​កាមគុណ​ទាំងឡាយ​ ​គួរឲ្យ​ត្រេកត្រអាល​ ​(​ក្នុង​ពេលយប់​ ​រងទុក្ខ​)​ ​ក្នុង​ពេលថ្ងៃ​ ​អ្នក​បាន​ធ្វើ​នូវ​កម្ម​អ្វី​ ​ក្នុង​ជាតិមុន​។​ ​
 (​ប្រេត​បាន​ឆ្លើយ​ថា​)​ ​កាលពីដើម​ ​ខ្ញុំ​ជា​ព្រានម្រឹគ​ ​មានដៃ​ប្រឡាក់​ដោយ​ឈាម​ ​ជា​អ្នក​អាក្រក់​ ​នៅក្នុង​ក្រុង​រាជគ្រឹះ​ ​មាន​ភ្នំ​ដូចជា​ក្រោល​ ​ជាទី​គួរ​ត្រេកអរ​រីករាយ​។​ ​ខ្ញុំ​មានចិត្ត​ប្រទូស្ត​ចំពោះ​ពួក​សត្វ​ច្រើន​ ​ជា​សត្វ​មិន​ធ្វើ​កំហុស​ ​(​នឹងនរ​ណាមួយ​)​ ​អាក្រក់​ក្រៃពេក​ ​ត្រេកអរ​តែ​ក្នុង​ការបៀតបៀន​ចំពោះ​សត្វ​ដទៃ​ ​មិន​សង្រួម​គ្រប់​កាល​ទាំងពួង​។​ ​សំឡាញ់​របស់ខ្ញុំ​នោះ​ ​អ្នកមាន​ហ្ឫទ័យ​ល្អ​ ​ជា​ឧបាសក​មាន​សទ្ធា​ ​គាត់​អនុគ្រោះ​ ​បាន​ឃាត់​ខ្ញុំ​រឿយ​ៗ​ ​ថា​ ​អ្នក​កុំ​ធ្វើអំពើ​អាក្រក់​ឡើយ​ ​នែអ្នក​ ​អ្នក​កុំទៅ​កាន់​ទុគ្គតិ​ឡើយ​ ​បើ​អ្នក​ប្រាថ្នា​សេចក្ដីសុខ​ក្នុង​បរលោក​ ​អ្នក​ចូរ​វៀរបង់​នូវ​ការ​មិន​សង្រួម​ ​គឺ​ការ​សម្លាប់សត្វ​។​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636866424492183231
ទៅកាន់ទំព័រ៖