ព្រះត្រៃបិដក ភាគ ៥៦

​ខ្ញុំ​បាន​ស្ដាប់​ពាក្យ​សំឡាញ់​នោះ​ ​ជា​អ្នក​ប្រាថ្នា​នូវ​សេចក្ដីសុខ​ ​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​តែ​ខ្ញុំ​ជា​អ្នក​ត្រេកអរ​ក្នុង​បាប​យូរយារ​មិន​មាន​ប្រាជ្ញា​ ​មិនបាន​ធ្វើតាម​ពាក្យ​ប្រៀនប្រដៅ​ ​(​របស់​គាត់​)​ ​ទាំងអស់​។​ ​សំឡាញ់​នោះ​ ​ជា​អ្នកមាន​ប្រាជ្ញា​ល្អ​ ​ស្មើដោយ​ផែនដី​ ​បាន​ដំ​កល់​ខ្ញុំ​ក្នុង​សេចក្ដី​សង្រួម​ម្ដងទៀត​ ​ដោយ​សេចក្ដី​អនុគ្រោះ​ថា​ ​បើ​អ្នក​សំឡាប់​ពួក​សត្វ​ក្នុង​វេលា​ថ្ងៃ​ ​ត្រូវ​អ្នក​សង្រួម​ក្នុង​វេលា​យប់​ចុះ​។​ ​ខ្ញុំ​នោះ​ ​សំឡាប់​ពួក​សត្វ​តែ​ក្នុង​វេលា​ថ្ងៃ​ ​ជា​អ្នក​សង្រួម​ ​វៀរចាក​ការ​សំឡាប់​សត្វ​ក្នុង​វេលា​យប់​ ​ខ្ញុំ​រក្សាខ្លួន​បានតែ​ក្នុង​វេលា​យប់​ ​វេលា​ថ្ងៃ​ទៅកាន់​ទុគ្គតិ​ ​(​ឆ្កែ​ទាំងឡាយ​)​ ​ខាំ​ស៊ី​។​ ​ខ្ញុំ​បាន​សោយ​សម្បត្តិ​ ​មិនមែន​ជា​របស់​មនុស្ស​ក្នុង​វេលា​យប់​ ​(​ដោយអំណាច​)​ ​កុសលកម្ម​នោះ​ ​វេលា​ថ្ងៃ​ ​ពួក​ឆ្កែ​មានចិត្ត​ខ្នាញ់​ ​ស្ទុះ​មក​ចោម​ខាំ​ដោយ​ជុំវិញ​ ​ពួក​សត្វ​ណា​ ​មានការ​ប្រក​បរឿយៗ​ ​ប្រកប​ជានិច្ច​ ​ក្នុង​សាសនា​របស់​ព្រះ​សុគត​ ​ខ្ញុំ​សំគាល់​ថា​ ​ពួក​សត្វ​នោះ​ ​តែង​បាន​នូវ​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​ជា​ធម្មជាត​សុទ្ធ​ ​គឺ​មិន​លាយឡំ​ដោយ​លោកិយ​សុខ​ ​ជា​បទ​មិន​មាន​បច្ច័យ​ ​ប្រជុំ​តាក់តែង​បាន​ឡើយ​។​

​ចប់​ ​រឿង​មិគ​លុទ្ទ​ប្រេត​ ​ទី៧​។​

ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636866424690574579
ទៅកាន់ទំព័រ៖