ព្រះត្រៃបិដក ភាគ ៥៦
នាងកញ្ញាទាំងនោះ ទ្រទ្រង់នូវសង្វារមាស ស្អិតស្អាងដោយសំពត់មាស អ្នកជាបុគ្គលមានអានុភាពច្រើន មានរូបអាចញុំាងពួកជនអ្នកមើល ឲ្យព្រឺរោម។ អ្នកខ្វារសាច់ខ្នងរបស់ខ្លួនស៊ីដោយខ្លួនឯង តើអំពើអាក្រក់ដូចម្ដេច ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត អ្នកខ្វារសាច់ខ្នងរបស់ខ្លួនស៊ីដោយខ្លួនឯង តើដោយផលនៃកម្មដូចម្ដេច។
(ប្រេតនោះបានឆ្លើយថា) ខ្ញុំបានប្រព្រឹត្ត ដើម្បីសេចក្ដីវិនាសខ្លួន ដោយការញុះញង់ និងមុសាវាទផង ដោយការបន្លំ និងបោកប្រាស់ផង ក្នុងជីវលោក។ ខ្ញុំបានទៅកាន់បរិស័ទ មិនធ្វើនូវហេតុមានប្រយោជន៍ ក្នុងកាលពិតដែលតាំងឡើងប្រាកដ បែរជាប្រព្រឹត្តតាមនូវហេតុ ដែលមិនមានប្រយោជន៍វិញ ក្នុងជីវលោកនោះ។ ប្រេតណា ស៊ីសាច់ខ្នង ប្រេតនោះឈ្មោះថា ស៊ីខ្លួនឯង ដូចជាខ្ញុំស៊ីសាច់ខ្នងរបស់ខ្លួន ក្នុងថ្ងៃនេះដែរ។
បពិត្រព្រះនារទៈ រឿងនេះ លោកម្ចាស់បានឃើញដោយព្រះអង្គឯងស្រាប់ហើយ ជនទាំងឡាយណា ជាអ្នកអនុគ្រោះ ជនទាំងនោះ ជាអ្នកឈ្លាសវៃ គប្បីពោលថា អ្នកកុំនិយាយពាក្យញុះញង់ផង កុំនិយាយពាក្យកុហកផង អ្នកកុំស៊ីនូវសាច់ខ្នងឡើយ។
ចប់ រឿងកូដវិនិច្ឆយកប្រេត ទី៩។
ID: 636866425537903043
ទៅកាន់ទំព័រ៖