ព្រះត្រៃបិដក ភាគ ៥៦
មហាវគ្គ ទី៤
រឿងអម្ពសក្ខរប្រេត ទី១
[៣៦] (ព្រះសង្គីតិកាចារ្យពោលថា) មាននគរ ១ ឈ្មោះវេសាលី របស់អ្នកដែនវជ្ជី ក្នុងក្រុងវេសាលីនោះ មានសេ្តចលិច្ឆវី ព្រះនាមអម្ពសក្ខរៈ បានទតឃើញប្រេតនៅខាងក្រៅក្រុង ស្ដេចមានព្រះហ្ឫទ័យចង់ដឹងហេតុ បានត្រាស់សួរប្រេតនោះ ក្នុងទីនោះឯងថាបុគ្គល (ដែលគេចាក់ស្ទួយឡើងលើដែកអណ្តោត) នេះ ដេក ឬអង្គុយ ក៏មិនបាន ការឈានទៅមុខ និងការឈានថយក្រោយ ក៏មិនបាន ការស៊ីផឹក លិទ្ធភ្លក្ស សំពត់ ភោគៈទាំងស្រីជាអ្នកបំរើរបស់បុគ្គលនេះ ក៏មិនមានទៀត។ ពួកជនណា ដែលជាញាតិសំឡាញ់ ដែលឃើញហើយ ឮហើយ ជាអ្នកមានចិត្តល្អ អនុគ្រោះនៃបុគ្គលណា ដែលមានក្នុងកាលពីដើម ឥឡូវនេះ ពួកញាតិជាដើមនោះ ក៏មិនបានឃើញបុគ្គលនោះដែរ ព្រោះខ្លួនឃ្លាតឆ្ងាយពីបុគ្គលនោះ បុគ្គលទុគ៌ត រមែងមិនមានពួកមិត្ត ពួកមិត្តតែងលះបង់ចោល ព្រោះដឹងថាខ្វះខាត
ID: 636866426400362373
ទៅកាន់ទំព័រ៖