ព្រះត្រៃបិដក ភាគ ៥៦
ពួកមិត្តរមែងចោមរោម ព្រោះឃើញប្រយោជន៍ ឯបុគ្គលខ្ពង់ខ្ពស់ (ដោយភោគសម្បត្តិ) តែងមានមិត្តច្រើន។ បុគ្គលសាបសូន្យចាកប្រយោជន៍ លំបាកដោយភោគៈទាំងអស់ មានខ្លួនប្រឡាក់ដោយឈាម មានខ្លួនធ្លុះធ្លាយ រលត់ជីវិតទៅក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ដូចដំណក់ទឹកសន្សើម (ដែលជាប់នៅលើចុងស្មៅ)។ សរីរៈប្រាកដដូច្នេះ ដល់នូវសេចក្ដីលំបាកដ៏ក្រៃលែង គេដោតស្ទួយឡើងលើឈើអណ្ដោត ដែលគេធ្វើដោយមែកស្ដៅ កាលបើយ៉ាងហ្នឹងហើយ ម្នាលយក្ស ចុះហេតុអ្វីបានជាអ្នកពោលថា នែអ្នកដ៏ចំរើន អ្នកចូររស់នៅចុះ (ព្រោះ) ការរស់នៅជាការប្រសើរ។
(ប្រេតឆ្លើយថា) បុរសនុ៎ះ (កាលពីជាតិមុន) ជាសាលោហិតរបស់ខ្ញុំ ខ្ញុំរលឹកឃើញជាតិក្នុងភពមុន បពិត្រព្រះរាជា លុះខ្ញុំឃើញហើយ ក៏មានសេចក្ដីករុណាដូច្នេះថា បុរសមានធម៌ដ៏លាមកនេះ កុំធ្លាក់ចុះក្នុងនរកឡើយ។ បពិត្រលិច្ឆវិរាជ បុរសនោះ ជាអ្នកធ្វើអំពើអាក្រក់ កាលច្យុតចាកអត្តភាពនេះហើយ នឹងកើតក្នុងនរក ដែលសម្បូរដោយសត្វ មានសភាពគួរឲ្យស្ញើប
ID: 636866426628225406
ទៅកាន់ទំព័រ៖