ព្រះត្រៃបិដក ភាគ ៥៦
មានកំដៅភ្លើងដ៏ខ្លាំង មានទុក្ខក្ដៅផ្សា ជាគ្រឿងធ្វើភ័យឲ្យកើត។ ដែកអណ្ដោតនេះឯង ប្រសើរជាងនរកនោះ ដោយគុណមានចំណែកដ៏ច្រើន បុរសនេះ កុំធ្លាក់ក្នុងនរកមានទុក្ខតែម្យ៉ាង មានទុក្ខដ៏ក្ដៅផ្សា ជាគ្រឿងធ្វើភ័យឲ្យកើត មានទុក្ខដ៏ក្លៀវក្លាតែម្យ៉ាង បុរសអ្នកដល់នូវសេចក្ដីទុក្ខនោះ ស្ដាប់ពាក្យខ្ញុំនេះបានហើយ គប្បីវៀរបង់នូវអំពើលាមកចេញ ហេតុដូច្នោះ បានជាខ្ញុំមិននិយាយក្នុងសំណាក់នៃ (បុគ្គលនេះ) ថា ការរលត់ទៅនៃជីវិតនេះ ចូរកុំមានដល់ខ្ញុំ ក្នុងទីជាមួយគ្នាឡើយ។
(ព្រះបាទលិច្ឆវីសួរថា) ប្រយោជន៍របស់បុរសនេះ ខ្ញុំដឹងហើយ យើងចង់សួរប្រយោជន៍ដទៃទៀតចំពោះអ្នក បើអ្នកមិនបើកឱកាសឲ្យយើងទេ យើងក៏មិនហ៊ានសួរអ្នកដែរ អ្នកកុំគប្បីខឹងនឹងយើង។
(ប្រេតតបថា) សេចក្ដីប្ដេជ្ញារបស់យើង មានហើយក្នុងកាលនោះដោយពិតថា មិនប្រាប់ដល់បុគ្គលដែលមិនជ្រះថ្លា (នឹងគ្នា)
ID: 636866426879559781
ទៅកាន់ទំព័រ៖