ព្រះត្រៃបិដក ភាគ ៥៦

​ថ្ងែ​មួយ​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​យក​ក្បាល​គោ​ធ្វើជា​ស្ពាន​ ​ដាក់​ត្រង់​ជង្ហុក​នោះ​។​ ​យើង​ក្ដី​ ​ពួក​មនុស្ស​ឯ​ទៀ​តៗ​ ​ក្ដី​ ​បាន​ដាក់​ជើង​លើ​ស្ពាន​នោះ​ហើយ​ ​ទើប​ដើរទៅ​បាន​ ​យានជំនិះ​នេះ​ដ៏​អស្ចារ្យ​ ​គួរ​រមិលមើល​ ​នេះ​ជា​ផល​នៃ​កម្ម​នោះ​ឯង​។​ ​
 (​ស្ដេច​លិ​ច្ឆ​វី​សួរ​ថា​)​ ​ចុះ​អ្នកមាន​សម្បុរ​ភ្លឺ​ទៅ​សព្វ​ទិស​ ​អ្នកមាន​ក្លិន​ផ្សព្វផ្សាយ​ទៅ​សព្វ​ទិស​បាន​ ​អ្នក​បាន​នូវ​ឫទ្ធិ៍​ជា​យក្ស​ ​មាន​អនុភាព​ច្រើន​ ​តែ​ជា​អ្នក​អាក្រាត​ ​នេះ​ជា​វិបាក​នៃ​កម្ម​អ្វី​។​
 (​ប្រេត​ឆ្លើយ​ថា​)​ ​ខ្ញុំ​ជា​មនុស្ស​មិន​ក្រោធ​ ​មានចិត្ត​ជ្រះថ្លា​ជានិច្ច​ ​និយាយទៅ​នឹង​ជន​ដោយ​ពាក្យពីរោះ​ផ្អែមល្ហែម​ ​នេះ​ជា​ផល​នៃ​កម្ម​នោះ​ឯង​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ភ្លឺ​ជានិច្ច​ ​ដូចជា​ទិព្វ​។​ ​ខ្ញុំ​បានឃើញ​យសស័ក្ដិ​ ​និង​កេរ្ដិ៍​ឈ្មោះ​របស់​ពួក​ជន​អ្នក​តាំងនៅ​ក្នុង​ធម៌​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​ហើយ​ប្រឹក្សា​ ​នេះ​ជា​ផល​នៃ​កម្ម​នោះ​ឯង​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636866427426941090
ទៅកាន់ទំព័រ៖