ព្រះត្រៃបិដក ភាគ ៥៦

​បាន​ជា​ខ្ញុំ​មាន​ក្លិន​ដូចជា​ទិព្វ​ ​ផ្សព្វផ្សាយ​ទៅជា​និច្ច​បាន​។​ ​ខ្ញុំ​បាន​យក​សំពត់​ពួក​សំឡាញ់​ ​កំពុង​ងូតទឹក​ក្នុង​កំពង់​ ​លាក់​លើគោក​ ​ខ្ញុំ​ត្រូវការ​នឹង​សើច​លេង​ ​មិន​មានចិត្ត​ប្រទូស្ដ​ទេ​ ​ព្រោះតែ​កម្ម​នោះ​ ​បាន​ជា​ខ្ញុំ​អាក្រាត​ ​ទាំង​ការ​ចិញ្ចឹមជីវិត​ក៏​លំបាក​ពន់ពេក​។​
 (​ស្ដេច​លិ​ច្ឆ​វី​ត្រាស់​សួរ​ថា​)​ ​បើ​បុគ្គល​ណា​ ​លែង​ធ្វើបាប​ ​អ្នកប្រាជ្ញ​ទាំងឡាយ​បាន​សំដែង​ ​នូវ​ផល​នៃ​កម្ម​របស់​បុគ្គល​នោះ​ប្រាកដ​ដូច្នេះ​ ​ចុះបើ​បុគ្គល​ណា​ ​មិនលែង​ធ្វើបាប​ទេ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​បាន​សំដែង​នូវ​ផល​នៃ​កម្ម​នោះ​ដូចម្ដេច​។​
 ​(​ប្រេត​តប​ថា​)​ ​បើ​ពួក​មនុស្ស​ណា​ ​មានតម្រិះ​ក្នុងចិត្ត​ប្រទូស្ដ​ហើយ​ ​សៅហ្មង​ដោយ​កាយ​ ​និង​វាចា​ ​មនុស្ស​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក្នុង​បរលោក​ ​រមែង​ទៅ​កើត​ក្នុង​នរក​ឥតមាន​សង្ស័យ​ឡើយ​។​ ​ចំណែក​ពួក​មនុស្សដទៃ​ ​ប្រាថ្នា​នូវ​សុគតិ​ ​ត្រេកអរ​ក្នុង​ទាន​ ​មាន​អត្តភាព​ជា​អ្នកសង្គ្រោះ​ ​មនុស្ស​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក្នុង​បរលោក​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​ ​ឥតមាន​សង្ស័យ​ឡើយ​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636866427714037511
ទៅកាន់ទំព័រ៖