ព្រះត្រៃបិដក ភាគ ៥៦

 ​(​ស្ដេច​លិ​ច្ឆ​វី​ត្រាស់​ថា​)​ ​យើង​បាន​ពិចារណា​ហើយ​ ​គប្បី​ដឹង​ពាក្យ​នោះ​ដូចម្ដេច​ ​នេះ​ជា​ផល​នៃ​កល្យាណកម្ម​ ​និង​បាបកម្ម​ទេតើ​ ​យើង​ឃើញ​ដូចម្ដេច​ ​គប្បី​ជឿន​រណា​ ​គប្បី​ធ្វើ​ខ្ញុំ​ឲ្យ​ជឿ​ពាក្យ​នោះ​បាន​។​
 (​ប្រេត​តប​ថា​)​ ​ព្រះអង្គ​ទត​ឃើញ​ហើយ​ ​ឮ​ហើយ​ ​សូម​ជឿ​ទៅចុះ​ ​នេះ​ជា​ផល​នៃ​កល្យាណកម្ម​ ​និង​បាបកម្ម​ ​កាលបើ​កល្យាណកម្ម​ ​និង​បាបកម្ម​ទាំងពីរ​ ​មិន​មាន​ទេ​ ​ពួក​សត្វ​ ​គប្បី​មាន​សុគតិ​ ​ឬ​ទុគ្គតិ​ដូចម្ដេច​បាន​។​ ​ប្រសិនបើ​ពួក​សត្វ​មិន​គប្បី​ធ្វើ​កល្យាណកម្ម​ ​និង​បាបកម្ម​ ​ក្នុង​មនុស្សលោក​នេះ​ទេ​ ​ពួក​សត្វ​ ​ក៏​មិនបាន​សុគតិ​ ​ឬ​ទុគ្គតិ​ ​ទាំង​មិនបាន​ថោកទាប​ ​ឬ​ខ្ពង់ខ្ពស់​ក្នុង​មនុស្សលោក​ឡើយ​។​ ​ពួក​សត្វ​ធ្វើ​កល្យាណកម្ម​ ​និង​បាបកម្ម​ ​ក្នុង​មនុស្សលោក​នេះ​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជាពួក​សត្វ​ទៅ​សុគតិ​ខ្លះ​ ​ទុគ្គតិ​ខ្លះ​ ​ថោកទាប​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​ក្នុង​មនុស្សលោក​។​ ​ពួក​អ្នកប្រាជ្ញ​ ​បាន​សំដែង​នូវ​ផល​ទាំងពីរ​នៃ​កម្ម​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​សោយ​នូវ​សុខ​ ​និង​ទុក្ខ​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636866427961821683
ទៅកាន់ទំព័រ៖