ព្រះត្រៃបិដក ភាគ ៥៦

​ពួក​ទេវតា​តែង​ចោមរោម​ដោយពិត​ ​ពួក​ពាល​ជា​អ្នក​មិនបាន​ឃើញ​នូវ​ផល​ទាំងពីរ​ហើយ​ ​រមែង​ឆេះ​នៅ​ ​(​ក្នុង​អបាយ​ទាំងឡាយ​ ​មាន​នរក​ជាដើម​)​។​ ​បុញ្ញកម្ម​ដែល​ធ្វើ​ដោយខ្លួនឯង​ ​មិន​មាន​អ្នកឲ្យ​គ្រឿង​ស្លៀកពាក់​ ​ទីដេក​ ​ទី​អង្គុយ​ ​បាយ​ ​និង​ទឹក​ ​ហើយ​ឧទ្ទិសចំពោះ​ខ្ញុំ​ ​ក៏​មិន​មាន​ដែរ​ ​ហេតុ​នោះ​ ​បាន​ជា​ខ្ញុំ​មាន​កាយ​អាក្រាត​ ​ទាំង​ការប្រព្រឹត្តិ​ចិញ្ចឹមជីវិត​ក៏​លំបាក​។​ ​
 (​ព្រះបាទ​លិ​ច្ឆ​វី​ត្រាស់​សួរ​ថា​)​ ​ម្នាល​យក្ស​ ​ហេតុ​តិចតួច​ដែល​អ្នក​គួរ​បាន​នូវ​គ្រឿង​ស្លៀកពាក់​ ​មាន​ដែរ​ឬ​ ​អ្នក​ចូរ​ប្រាប់​ដល់​យើង​ ​ហេតុ​ណា​ដែល​នាំឲ្យ​យើង​ជឿ​បាន​ ​យើង​នឹង​ស្ដាប់​នូវ​ពាក្យ​តាម​ហេតុ​នោះ​។​
 ​(​ប្រេត​តប​ថា​)​ ​ក្នុង​ក្រុង​វេសាលី​នេះ​ ​មាន​ភិក្ខុ​ ​១​ ​រូប​ ​ឈ្មោះ​ក​ប្បិ​ត​កៈ​ ​មាន​ឈាន​ ​មាន​សីលធម៌​ល្អ​ ​ជា​ព្រះអរហន្ត​ ​មានចិត្ត​ផុត​ស្រឡះ​ចាក​អកុសល​ ​មាន​ឥន្ទ្រិយ​ស្រគត់ស្រគំ​ ​សង្រួម​ក្នុង​បាតិមោក្ខ​ ​ត្រជាក់​ត្រជុំ​ ​សម្រេច​នូវ​ការយល់​ដ៏​ខ្ពង់ខ្ពស់​ ​មានសំដី​ទន់ភ្លន់​ ​ដឹង​នូវ​ពាក្យ​ពោល​ ​មានសំដី​ផ្អែមល្ហែម​ ​មាន​ព្រះ​ភក្ត្រ​ផូរផង់​ ​ចេះចាំ​ធម៌អាថ៌​ដោយ​ប្រពៃ​ ​ផុត​ស្រឡះ​ហើយដោយ​ល្អ​ ​ជា​បុញ្ញក្ខេត្ត​ ​ស្ងប់ស្ងាត់​ចាក​កិលេស​ ​ជា​ទក្ខិណេយ្យ​បុគ្គល​របស់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636866428236547397
ទៅកាន់ទំព័រ៖