ព្រះត្រៃបិដក ភាគ ៥៦

​ជា​សប្បុរស​ ​ប្រាសចាក​ផ្សែង​ ​គឺ​វិតក្កៈ​ ​វិចារៈ​ ​មិន​មានទុក្ខ​ ​មិន​មាន​សេចក្ដីប្រាថ្នា​ ​ផុត​ស្រឡះ​ចាក​ភព​ទាំងពួង​ ​មាន​សរ​ ​គឺ​រាគៈ​ទៅ​ប្រាស​ហើយ​ ​មិន​មាន​សេចក្ដីសំគាល់​ថា​អញ​ ​មិន​វៀចវេរ​ ​មិន​មាន​ឧប​ធិ​ក្កិ​លេស​ ​អស់​ធម៌​ជា​គ្រឿង​យឺតយូរ​គ្រប់យ៉ាង​ ​បានសម្រេច​វិជ្ជា​ ​៣​ ​មាន​សេចក្ដីរុងរឿង​។​ ​លោក​នោះ​ ​មិន​ល្បី​នាម​ប្រាកដ​ទេ​ ​ទុកជា​ឃើញ​ ​ក៏​មិន​ងាយ​នឹង​ស្គាល់​ ​ពួក​មនុស្ស​អ្នក​នៅក្នុង​ដែន​វជ្ជី​ ​តែង​នាំគ្នា​ហៅថា​ ​មុនី​ដូច្នេះ​ ​ទាំង​ដឹង​ថា​ ​លោក​ជា​បុគ្គល​គួរ​បូជា​ ​មិន​មាន​សេចក្ដី​ញាប់ញ័រ​ ​គឺ​កិលេស​ ​មាន​កល្យាណធម៌​ ​ប្រព្រឹត្តទៅ​ក្នុង​លោក​។​ ​បើ​ព្រះអង្គ​ ​ឲ្យ​សំពត់​ ​១​ ​គូក្ដី​ ​២គូក្ដី​ ​ដល់​ព្រះ​ថេរៈ​នោះ​ ​ឧទ្ទិស​ដល់​ខ្ញុំ​ ​ខ្ញុំ​នឹង​គប្បី​បាន​សំពត់​ ​ដែល​លោក​ទទួល​ហើយ​នោះ​ផង​ ​ព្រះអង្គ​ ​នឹង​ទត​ឃើញ​ខ្ញុំ​ដែល​ស្លៀកសំពត់​ហើយ​ផង​។​ ​
 (​ព្រះបាទ​លិ​ច្ឆ​វី​ត្រាស់​សួរ​ថា​)​ ​ឥឡូវនេះ​ ​យើង​នឹង​ទៅ​ជួប​ព្រះ​សមណៈ​នៅក្នុង​ប្រទេស​ណា​ ​សមណៈ​នោះ​ ​គប្បី​បន្ទោបង់​នូវ​សេចក្ដីសង្ស័យ​ផង​ ​នូវ​សេចក្ដី​ងឿងឆ្ងល់​ផង​ ​នូវ​សេចក្ដីយល់​ខុស​ ​ដែល​ជាស​ត្រូវ​របស់​យើង​ផង​ ​ក្នុងថ្ងៃនេះ​បាន​ឬទេ​។​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636866428433838681
ទៅកាន់ទំព័រ៖