ព្រះត្រៃបិដក ភាគ ៥៦
ប្រេតតបថា សមណៈនុ៎ះ គង់នៅឯប្រទេសឈ្មោះកបិនច្ចនា មានពួកទេវតាច្រើន ចោមរោម លោកមាននាមថាសច្ចៈ ជាអ្នកមិនប្រមាទក្នុងធម៌ជាគ្រឿងអស្ចារ្យរបស់ខ្លួន សំដែងធម្មីកថា។
(ព្រះបាទលិច្ឆវីត្រាស់សួរថា) បើដូច្នោះ ឥឡូវនេះ យើងនឹងទៅធ្វើឲ្យសមណៈ ស្លៀកដណ្ដប់ដោយគូសំពត់ អ្នកចូរមើលសំពត់ទាំងនោះ ដែលលោកបានទទួលហើយ ឯយើង គប្បីមើលនូវអ្នកស្លៀកសំពត់។
(ប្រេតតបថា) ព្រះអង្គកុំចូលទៅរកបព្វជិត ក្នុងកាលមិនគួរឡើយ ខ្ញុំសូមអង្វរ ធម៌នោះ មិនមែនជាធម៌របស់ព្រះអង្គជាស្ដេចលិច្ឆវីទេ ខ្ញុំចូលទៅក្នុងកាលគួរនោះ ទើបឃើញលោកគង់នៅក្នុងទីស្ងាត់នោះឯង។
ស្ដេចលិច្ឆវីនោះ ពោលពាក្យដូច្នោះហើយ ក៏មានពួកទាសៈចោមរោម យាងចូលទៅក្នុងទីនោះ លុះចូលទៅក្រុងនោះហើយ ទ្រង់យាងចូលទៅក្នុងព្រះរាជនិវេសន៍របស់ព្រះអង្គវិញ។
ID: 636866428767007737
ទៅកាន់ទំព័រ៖