ព្រះត្រៃបិដក ភាគ ៥៦

​រឿង​គោណ​ប្រេត​ ​ទី៨​


 [​៨​]​ ​(​បិតា​សួរ​ថា​)​ ​អ្នកមាន​សភាព​ជា​បុគ្គល​ឆ្កួត​ទេ​ដឹង​ ​បាន​ជា​អ្នក​ច្រូតស្មៅ​ខ្ចី​ ​យក​មក​និយាយ​នឹង​គោ​ចាស់​ ​ដែល​ជា​សត្វ​ប្រាសចាក​ជីវិត​ថា​ ​ចូរ​ស៊ី​ចុះ​ ​ៗ​ ​ដូច្នេះ​។​ ​ធម្មតា​ ​គោ​ដែល​ស្លាប់​ហើយ​ ​មិនដែល​ក្រោក​ឡើង​បាន​ ​ដោយ​ស្មៅ​ ​និង​ទឹក​ទេ​ ​អ្នកជា​បុគ្គល​ពាល​អប្បបញ្ញា​ ​ប្រហែល​នឹង​បុគ្គល​ល្ងង់ខ្លៅ​ដទៃ​ដែរ​។​ ​
 (​កូន​តប​ថា​)​ ​នេះ​ជា​ជើង​ ​នេះ​ជា​ក្បាល​ ​នេះ​ជា​ខ្លួន​ ​ព្រមទាំង​កន្ទុយ​ ​នេះ​ជា​ភ្នែក​របស់​គោ​ ​ឋិតនៅ​ក្នុង​ទី​ដូចដែល​ ​គោ​នេះ​គប្បី​ក្រោក​ឡើង​បាន​ ​ដៃជើង​ខ្លួន​ ​និង​ក្បាល​របស់​ជីតា​ ​មិន​ប្រាកដ​ ​ក្រែង​អ្នក​ដែល​យំ​លើ​ផ្នូរ​ដី​ទេ​ដឹង​ ​ជា​បុគ្គល​ល្ងង់​។​ ​
 (​បិតា​ពោល​ថា​)​ ​អ្នក​ស្រោច​ស្រប់​យើង​ដែល​ភ្លើង​ឆេះ​ហើយ​ ​ញុំាំង​សេចក្ដី​ក្ដៅក្រហាយ​ទាំងពួង​ឲ្យ​រម្ងាប់​ ​ដូច​បុគ្គល​យក​ទឹក​ស្រោច​លត់ភ្លើង​ដែល​ឆេះ​ឆ្នាំង​ខ្លាញ់​ ​សរ​ ​គឺ​សេចក្ដីសោក​ ​ដែល​អាស្រ័យ​នៅក្នុង​ហ្ឫទ័យ​យើង​ ​អ្នក​បាន​ដក​ចោល​ហើយ​ ​កាល​យើង​ត្រូវ​សេចក្ដីសោក​ចំពោះ​បិតា​ ​គ្រប​សង្កត់​ ​អ្នក​ដែល​ចេះ​បន្ទោបង់​សេចក្ដីសោក​បាន​ ​យើង​នោះ​ ​ឈ្មោះថា​ ​មាន​សរ​ ​គឺ​សេចក្ដីសោក​ ​ដែល​អ្នក​ដក​ចោល​ហើយ​ ​មាន​សេចក្ដី​ត្រជាក់​កើត​ហើយ​ ​មានទុក្ខ​រលត់​ហើយ
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636866400910184418
ទៅកាន់ទំព័រ៖