ព្រះត្រៃបិដក ភាគ ៥៦
ម្នាលមាណព យើងលែងសោយសោក លែងយំហើយ ព្រោះបានស្ដាប់វាចារបស់អ្នក ជនទាំងឡាយណា ប្រកបដោយបញ្ញា ជាអ្នកអនុគ្រោះ ជនទាំងនោះ តែងធ្វើយ៉ាងនេះ ដូចជាសុជាតមាណព បានញុំាងបិតាឲ្យត្រឡប់ចាកសេចក្ដីសោកដូច្នោះ។
ចប់ រឿងគោណប្រេត ទី៨។
រឿងមហាបេសការប្រេត ទី៩
[៩] (ភិក្ខុសួរថា) នារីណា មានខ្ទុះ និងឈាមជាអាហារសព្វកាល នារីនេះ តែងបរិភោគលាមកផង មូត្រផង ឈាមផង ខ្ទុះផង នេះជាវិបាកនៃកម្មអ្វី នារីនេះ បានធ្វើអំពើដូចម្ដេចហ្ន៎ សំពត់ទាំងឡាយថ្មី ៗ ផង ល្អ ៗ ផង មានសាច់ទន់ផង បរិសុទ្ធផង ប្រកបដោយរោមផង គេបានឲ្យដល់នារីនេះហើយ ក៏ប្រាកដដូចជាលោហៈទៅវិញ ចុះនារីនេះបានធ្វើអំពើដូចម្ដេច។
(ទេវតាប្រាប់ថា) បពិត្រលោកដ៏ចំរើន នារីនេះ ជាភរិយារបស់ខ្ញុំ ជាស្រីមិនដែលឲ្យវត្ថុអ្វី ដល់អ្នកណាមួយឡើយ ជាស្រីកំណាញ់ស្វិតស្វាញ តែងជេរប្រទេចផ្ដាសានូវខ្ញុំ ដែលកំពុងឲ្យទានដល់សមណព្រាហ្មណ៍ទាំងឡាយថា
ID: 636866401223462337
ទៅកាន់ទំព័រ៖