ព្រះត្រៃបិដក ភាគ ៥៦

បុរស​ដែល​ដេក​លើ​ឈើ​អណ្តោត​ ​បានសម្រេច​នូវ​ផល​ដ៏​ប្រសើរ​ ​ឯ​ស្តេច​លិ​ច្ឆ​វី​ ​អម្ព​សក្ខរៈ​ ​បានសម្រេច​ផល​តូច​ ​(​សោតាបត្តិផល​)​។​ ​

​ចប់​ ​រឿង​អម្ព​សក្ខរ​ប្រេត​ ​ទី១​។​


​រឿង​ ​សេរិ​ស្ស​ក​ប្រេត​ ​ទី​ ​


 ​[​៣៧​]​ ​ការប្រជុំ​នៃ​យក្ខ​ ​និង​ពាណិជ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ដាប់​។​បេ​។​
 (​អ្នកប្រាជ្ញ​គប្បី​មើលក្នុង​រឿង​ទី​ ​១០​ ​នៃ​ ​សុ​និ​ក្ខិ​ត្ត​វគ្គ​ ​ទី៧​ ​ក្នុង​ ​វិមានវត្ថុ​ ​ចុះ​)​។​

​ចប់​ ​រឿង​សេរិ​ស្ស​ក​ប្រេត​ ​ទី២​។​


​រឿ​ងន​ន្ទិ​កា​ប្រេត​ ​ទី៣​


 [​៣៨​]​ ​ព្រះរាជា​ព្រះនាម​បិ​ង្គល​កៈ​ ​ជាធំ​ក្នុង​សុរ​ដ្ឋ​ប្រទេស​ ​សេ្តច​ទៅកាន់​គំនាល់​នៃ​ព្រះ​បា​ទមោ​រិយៈ​ ​(​ព្រះបាទ​ធម្មាសោក​)​ ​ហើយ​ស្តេច​ត្រឡប់​មក​សុរ​ដ្ឋ​ប្រទេស​វិញ​។​ ​ព្រះរាជា​សេ្តច​យាង​កាត់​ភក់​ ​ក្នុង​វេ​លា​ថៃ្ង​ត្រង់​ដ៏​ក្តៅ​ ​ក៏បាន​ទត​ឃើញ​ផ្លូវ​គួរ​ជាទី​ត្រេកអរ​ ​ជា​ផ្លូវ​ដែល​ប្រេត​ទំាង​ឡាយ​ ​និម្មិត​ហើយ​ ​ទើប​ព្រះរាជា​ទ្រង់​ត្រាស់​នឹង​នាយ​សារថី​ថា​ ​ផ្លូវ​នេះ​គួរ​ជាទី​ត្រេកអរ​ ​ជា​ផ្លូវ​ដ៏​ក្សេមក្សាន្ត​ ​ប្រកបដោយ​សួស្តី​ ​ជា​ផ្លូវ​មិន​មាន​ឧបទ្រព​ឡើយ​ ​មា្នល​សារថី​ ​ចូរ​អ្នក​ទៅតាម​ផ្លូវ​នេះ​វិញ​ ​(​ព្រោះ​យើង​)​ ​ទៅតាម​ផ្លូវ​នេះ​ ​ជិតដល់​សុរ​ដ្ឋ​ប្រទេស​ហើយ​ដូច្នេះ​ ​រួច​ព្រះបាទ​បិ​ង្គល​កៈ​ក្នុង​សុរ​ដ្ឋ​ប្រទេស​ ​ក៏បាន​ទៅតាម​ផ្លូវ​នោះ​ជាមួយនឹង​សេនា​ប្រកបដោយ​អង្គ​ ​៤​។​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636866432540513570
ទៅកាន់ទំព័រ៖