ព្រះត្រៃបិដក ភាគ ៥៦

​រឿង​គូថ​ខាទ​ក​ប្រេត​ ​ទី៨​


 [​៤៣​]​ ​(​ព្រះ​មោគ្គល្លាន​ ​ឃើញ​ប្រេត​នោះ​ហើយ​ ​សួរ​ថា​)​ ​អ្នក​ដែល​អាត្មា​ឃើញ​ហើយ​ ​តើ​ជា​អ្វី​ ​ងើប​អំពី​រណ្តៅ​អាចម៍​ ​ហើយ​ឋិតនៅ​ ​អ្នកឯង​ជា​បុគ្គល​មាន​បាបកម្ម​ឥត​សង្ស័យ​ ​ហេតុអ្វី​ក៏​ស្រែក​។​ ​
 (​ប្រេត​តប​ថា​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ប្រេត​ទុគ៌ត​ ​កើត​ក្នុង​យមលោក​ ​បាន​ធ្វើបាប​កម្ម​ ​ទៅ​ពី​មនុស្សលោក​នេះ​ ​ទៅកាន់​បេតលោក​។​
 (​ព្រះ​មោគ្គល្លាន​ ​សួរ​ថា​)​ ​អំពើអាក្រក់​ដូចម្តេច​ ​ដែល​ប្រេត​ឯង​ធ្វើ​ហើយ​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​អ្នកឯង​បាន​ទទួល​ទុក្ខ​លំបាក​នេះ​ ​ព្រោះ​ផល​បាបកម្ម​ដូចម្តេច​។​ ​
 ​(​ប្រេត​តប​ថា​)​ ​លោក​ជា​ចៅអាវាស​របស់ខ្ញុំ​ ​ជា​អ្នក​ឫស្យា​ ​ជា​អ្នក​កំណាញ់​ត្រកូល​ ​ស្វិតស្វាញ​ ​ជេរប្រទេច​ ​នៅ​អាស្រ័យ​ក្នុង​ផ្ទះ​របស់ខ្ញុំ​។​ ​លុះ​ខ្ញុំ​លឺ​ពាក្យ​លោក​ចៅអាវាស​នោះ​ហើយ​ ​ក៏​ជេរប្រទេច​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ផលកម្ម​នៃ​ការ​ជេរ​នោះ​ ​បាន​ជា​ខ្ញុំ​ស្លាប់​ពី​លោក​នេះ​ទៅ​ ​ទៅ​កើតជា​ប្រេត​។​ ​
 (​ព្រះ​មោគ្គល្លាន​ ​សួរ​ថា​)​ ​ភិក្ខុ​ដែល​មិនមែន​ជា​មិត្រ​ ​ចូល​ទៅ​រក​ត្រកូល​របស់​អ្នក​ ​ដោយ​តាំង​ភេទ​ខ្លួន​ថា​ជា​មិត្រ​ ​ភិក្ខុ​អ្ន​ក​អ័​ប្ប​ឥត​ប្រាជ្ញា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តើ​ទៅកាន់​គតិ​ដូចម្តេច​ ​ក្នុង​លោកខាងមុខ​។​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636866436449177132
ទៅកាន់ទំព័រ៖