ព្រះត្រៃបិដក ភាគ ៥៦
បពិត្រលោកដ៏ចំរើន ពួកយើងគួរទទួលនូវបាបកម្មនោះផង ទទួលនូវបាបកម្មដទៃពីនោះផង នាកាលទេយ្យធម៌ទំាំងឡាយមាន ពួកយើងមិនបានធើ្វនូវទីពឹងដល់ខ្លួនសោះ។ បើដូច្នោះ ពួកយើង លុះរំដោះចាកប្រេតនេះទៅ សូមបានកើតជាមនុស្ស ជាអ្នកបរិបូរដោយសីល ធើ្វកុសលឲ្យបានច្រើន អំពីដឹងក្តីទៅ។
ចប់ រឿងគណប្រេត ទី១០
រឿងបាដលិបុត្តប្រេត ទី១១
[៤៦] (វេមានិកប្រេតពោលថា) ពួកសត្វនរកក្តី ពួកកំណើតតិរច្ឆានក្តី ពួកប្រេតក្តី ពួកអសុរក្តី ពួកមនុស្ស និងទេព្តាក្តី នាងបានឃើញឬទេ នាងបានឃើញផលកម្មដែលខ្លួនបានធ្វើហើយដោយខ្លួនឯងដែរឬទេ ខ្ញុំនឹងនំានាងទៅបាដលិបុត្រ មិនមានអ្នកចោមព័ទ្ធបាន បើនាងទៅដល់បាដលិបុត្រនោះហើយ ចូរធើ្វកុសលកម្មចុះ។
នាងនោះតបថា បពិត្រយក្ស អ្នកជាបុគ្គលប្រាថ្នាប្រយោជន៍ឲ្យខ្ញុំ បពិត្រទេវតា អ្នកជាបុគ្គលបា្រថ្នាសេចក្តីចំរើនឲ្យខ្ញុំ ខ្ញុំនឹងធើ្វតាមសំដីរបស់អ្នក អ្នកជាអាចារ្យរបស់ខ្ញុំ។
ID: 636866438068979780
ទៅកាន់ទំព័រ៖