ព្រះត្រៃបិដក ភាគ ៥៦

 ​(​ធីតា​ពោល​ថា​)​ ​ចូរ​អ្នក​សំឡឹង​មើល​ផល​របស់​ទាន​ ​និង​ការ​ទូន្មាន​នូវ​ឥន្ទ្រិយ​ ​និង​ការ​សង្រួម​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ខ្ញុំ​ ​(​ពីដើម​)​ ​ជា​ទាសី​ ​ឥឡូវ​បាន​ជា​កូនប្រសា​ស្រី​ក្នុង​ត្រកូល​របស់​លោក​ ​និង​ជាធំ​ត្រួតត្រា​ផ្ទះ​របស់​លោក​។​ ​
 (​ថៃ្ង​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រមើល​មើលឃើញ​ឧបនិស្ស័យ​នៃ​ស្រី​នោះ​ ​ហើយ​ត្រាស់​ថា​)​ ​របស់​ដែល​មិន​ត្រេកអរ​ ​រមែង​ប្រព្រឹត្ត​កន្លង​បុគ្គល​អ្នក​ប្រមាទ​ ​ដោយ​សភាព​នៃ​របស់​ជាទី​ត្រេកអរ​ ​របស់​ដែល​មិន​ស្រឡាញ់​ ​រមែង​ប្រព្រឹត្ត​កន្លង​បុគ្គល​អ្នក​ប្រមាទ​ដោយ​សភាព​នៃ​របស់​ជាទីស្រឡាញ់​ ​ទុក្ខ​តែង​ប្រព្រឹត្ត​កន្លង​បុគ្គល​អ្នក​ប្រមាទ​ដោយ​សភាព​នៃ​សេចក្តី​សុខ​។​

​ចប់​ ​រឿង​អម្ព​វន​ប្រេត​ ​ទី១២​។​


​រឿង​អក្ខ​រុក្ខ​ប្រេត​ ​ទី១៣​


 ​[​៤៨​]​ ​(​ភូមិ​ទេវតា​និយាយ​ថា​)​ ​បុរស​បុគ្គល​ឲ្យ​របស់​ណា​ ​របស់​នោះ​ ​មិន​មាន​ ​(​ផល​ត្រឹមតែ​ប៉ុណ្ណោះ​)​ ​ទេ​ ​បុគ្គល​គប្បី​ឲ្យ​ទាន​ ​លុះ​ឲ្យ​ទាន​ហើយ​ ​រមែង​ឆ្លង​ទុ​ក្ខ​ទំាង​ពីរ​យ៉ាង​ ​(​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ ​និង​បរលោក​)​ ​រមែង​បាន​ប្រទះ​សុ​ខ​ទំាំង​ពីរ​ ​ព្រោះតែ​ទាន​នោះ​ ​ចូរ​អ្ន​ក​ភ្ញាក់​រព្ញ​ក​ ​ចូរ​អ្នក​កុំ​ធ្វេសប្រហែស​ ​(​ក្នុង​ទាន​)​ ​ឡើយ​។​ ​ ​

​ចប់​ ​រឿង​អក្ខ​រុក្ខ​ប្រេត​ ​ទី១៣​។​

ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636866438805131885
ទៅកាន់ទំព័រ៖