ព្រះត្រៃបិដក ភាគ ៥៦

​រឿង​ភោគ​សំហរ​ប្រេត​ ​ទី១៤​


 [​៤៩​]​ ​(​ពួក​ស្រី​ប្រេត​ស្រែក​ថា​)​ ​ពួក​យើង​បាន​ប្រមូល​ភោ​គៈ​ទំាំង​ឡាយ​ ​ដោយ​សម​ខ្លះ​ ​ដោយ​មិន​សម​ខ្លះ​ ​ពួក​ជន​ឯទៀត​ ​តែង​បរិភោគ​ភោ​គៈ​ទំាំ​ងនោះ​ ​ឯ​ពួក​យើង​ ​គ្រាន់តែ​បាន​ចំណែក​នៃ​សេចក្តី​ទុក្ខ​។​ ​

​ចប់​ ​រឿង​ភោគ​សំ​ហរ​បេ្រ​ត​ ​ទី១៤​។​


​រឿង​សេដ្ឋិ​បុត្ត​ប្រេត​ ​ទី១៥​


 [​៥០​]​ ​(​ពួក​សត្វ​នរក​ស្រែក​ថា​)​ ​ពួក​យើង​ឆេះ​ ​នៅក្នុង​នរក​ពេញ​ប្រាំមួយ​ម៉ឺន​ ​(​៦០.០០០​)​ ​ឆ្នាំ​គ្រប់គ្រាន់​ ​តើ​ទីបំផុត​នឹង​មាន​ក្នុង​វេលា​ណា​។​ ​ពួក​យើង​មិន​មាន​ទីបំផុត​ទេ​ ​ពួក​យើង​នឹង​មាន​ទីបំផុត​មក​ពីណា​ ​ទីបំផុត​នឹង​មិន​ប្រាកដ​ដល់​យើង​ឡើយ​ ​ម្នាល​អ្នក​ ​ព្រោះតែ​ខ្ញុំ​ក្តី​ ​អ្នក​ក្តី​ ​បាន​ធ្វើបាប​។​ ​ពួក​យើង​រស់នៅ​ដោយ​លំបាក​ ​ព្រោះ​ទេយ្យធម៌​មាន​ ​យើង​មិនបាន​ឲ្យ​ ​កាល​ទេយ្យធម៌​មាន​ ​យើង​មិនបាន​ធ្វើ​ទីពឹង​ដល់​ខ្លួន​សោះ​។​ ​ប្រសិនបើ​ខ្ញុំ​បាន​រដោះ​រួចចាក​នរក​នេះ​ទៅ​ ​បាន​កើតជា​មនុស្ស​ ​សូម​ជា​អ្នក​បរិបូរ​ដោយ​សីល​ ​ធ្វើកុសល​ឲ្យ​ច្រើន​អំពី​កាល​ដឹងក្តី​ទៅ​។​ ​

​ចប់​ ​រឿង​សេដ្ឋិ​បុត្ត​ប្រេត​ ​ទី១៥​។​

ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636866439182993498
ទៅកាន់ទំព័រ៖