ព្រះត្រៃបិដក ភាគ ៥៦

​រឿង​ស​ដ្ឋី​កូដ​សហស្ស​ប្រេត​ ​ទី១៦​


 [​៥១​]​ ​(​ថៃ្ង​មួយ​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ហេតុអ្វី​អ្នក​ដូច​មនុស្ស​ឆ្កួត​ ​ស្ទុះ​ចុះ​ស្ទុះឡើង​ ​ដូច​ម្រឹគ​ភ្ញាក់ផ្អើល​ ​អ្នកមាន​បាបកម្ម​មិន​មាន​សង្ស័យ​ ​ហេតុអ្វី​ក៏​អ្នកស្រែ​ក​។​
 (​ប្រេត​តប​ថា​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ប្រេត​ទុគ៌ត​ ​កើត​ក្នុង​យមលោក​ ​ទៅ​ពី​មនុស្សលោក​នេះ​ ​ទៅកាន់​បេតលោក​ ​ព្រោះតែ​ធ្វើបាប​កម្ម​។​ ​មាន​ញញួរ​ដែក​ពេញ​ចំនួន​ប្រាំមួយ​ហ្មឺន​ ​(​៦០.០០០​)​ ​ដ៏​គ្រប់គ្រាន់​ ​តែង​ធ្លាក់​លើ​ក្បាល​របស់ខ្ញុំ​ ​ញញួរ​ដែ​ក​ទំា​ងនោះ​ ​ទំ​លាយ​នូវ​ក្បាល​របស់ខ្ញុំ​។​ ​
 (​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ចុះ​អ្នក​បាន​ធ្វើអំពើ​អាក្រក់​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ដូ​ចមេ្តច​ ​បាន​ជា​អ្នក​លះលោក​នេះ​ ​ទៅ​កើត​ក្នុង​បេតលោក​ ​ព្រោះ​ផលកម្ម​អ្វី​។​ ​ញញួរ​ដែក​ពេញ​ប្រាំមួយ​ហ្មឺន​ ​(​៦០.០០០​)​ ​ដ៏​គ្រប់គ្រាន់​ ​ធ្លាក់​មក​លើ​ក្បាល​របស់​អ្នក​ ​ញញួរ​ដែ​ក​ទំាំ​ងនោះ​ ​វាយ​ទំ​លាយ​ក្បាល​។​ ​
 ​(​ប្រេត​តប​ថា​)​ ​កាលណោះ​ ​ខ្ញុំ​បាន​ឃើញ​ព្រះ​ប​ចេ្ច​ក​ពុទ្ធ​ ​ព្រះនាម​សុ​នេត្ត​ ​លោក​មាន​ឥន្រ្ទិយ​ចំរើន​ដោយ​អរិយមគ្គ​ ​គង់​ក្រោមម្លប់​ឈើ​ ​លោក​មាន​ឈាន​ ​ឥតមាន​ភ័យភិត​មក​ពីទី​ណា​ទេ​។​ ​ខ្ញុំ​បាញ់​ទំ​លាយ​ព្រះកេស​លោក​ ​ដោយ​ការប្រហារ​ដោយ​ក្រួស​ ​សេចក្តី​ទុក្ខ​នេះ​ ​សម្រេច​ដល់​ខ្ញុំ​ ​ព្រោះតែ​ផលកម្ម​នៃ​ការប្រហារ​នោះ​។​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636866439536853737
ទៅកាន់ទំព័រ៖